ល្បែងប្រជាប្រិយ៍ក្នុងជីវភាពរស់នៅខាងវប្បធម៌វៀតណាម

(VOV)_ក្នុងមេម័រអំពីកុមារភាពរបស់ជនវៀតណាមជាច្រើននាក់ លេងល្បែង​ប្រជាប្រិយ៍ ដូចជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅខាងវប្បធម៌ 
ស្មារតី បង្កើតចំណងផ្សាភ្ជាប់ជនគ្រប់រូបជាមួយស្រុកកំណើត។ ក្នុងសង្គមទំនើប នាបច្ចុប្បន្ន ល្បែងប្រជាប្រិយ៍នៅតែរួមដំណើរជាមួយការអភិវឌ្ឍន៍របស់បច្ចេក វិទ្យា
កំសាន្ត។ ​

ល្បែងប្រជាប្រិយ៍ក្នុងជីវភាពរស់នៅខាងវប្បធម៌វៀតណាម - ảnh 1
ល្បែងទាញព្រាត់(TTXVN)

នា​បច្ចុប្បន្ន នៅរដ្ឋធានីហាណូយ-​តំបន់មានល្បឿននគរភាវូបនី យកម្មកំពុង ប្រព្រឹត្តទៅលឿននោះ នៅមាន​សូរសម្លេងស្រែកហៅកញ្ជ្រៀវ លើកទឹកចិត្តរបស់ ប្អូនៗជាកុមារា កុមារី ក្នុងពេលលេងល្បែងប្រជាប្រិយ៍ដូចជា÷ ឆ្នាដេញចាប់​​កណ្ដុរទាញ
ព្រាត់ …ជាដើម។ នេះគឺជាបណ្ដាល្បែងដែលបានជីដូន ជីតាបន្សល់ទុករហូតដល់
នាបច្ចុប្ប​ន្ន។ ប្អូនកុមារជាអ្នកទទួល​ និងពង្រីកបណ្ដាល្បែងប្រជាប្រិយ៍នេះ។ នៅលើ
ផ្ទៃ​មុខនៅមានបែកញើស ប្អូន ​Nguyen Dai Hai ​សិស្សមួយនាក់នៃសាលាបថមសិក្សារ
 Tran Phu​ ​  បាន​អោយដឹងថា÷​

ខ្ញុំចូលចិត្តល្បែងលេងបាយខុំណាស់ ពីព្រោះវាទាមទារប្រាជ្ញា ការគិតគូរ។ ប្អូនសង្ឃឹមថានឹងមានបណ្ដាល្បែងថ្មីៗច្រើនជាងទៀត ដើម្បីប្អូនៗអាចយល់ដឹងបន្ថែមទៀត។

ល្បែងប្រជាប្រិយ៍ក្នុងជីវភាពរស់នៅខាងវប្បធម៌វៀតណាម - ảnh 2
ល្បែងឆ្នាដេញចាប់​​កណ្ដុរ(TTXVN)

ល្បែងប្រជាប្រិយ៍ត្រូវបានចាប់បដិសន្ធិពីបណ្ដាបទចម្រៀងចាប់ចុងចួន ជាប្រភេទ
អក្សរសាស្ត្រដ៏វិសេសវិសាលរបស់ប្រជាជនវៀតណាម។ និស្សិត Tran Van Binh ផ្នែកម​នុស្សសាស្ត្រ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រ និង​មនុស្សសាស្ត្រ​ បាន​ចែករំលែកថា÷​

មានបទចម្រៀងចាប់ចុងចួនមួយចំនួនមានអត្ថន័យ ប៉ុន្តែក៏មានបទ ចម្រៀង ដែលមិនស៊ីគ្នាទេ ប៉ុន្តែក៏បានប្អូនៗតភ្ជាប់ច្រៀងជាបទចម្រៀងមួយ។ ដោយសារ
វាបានប្រើពាក្យសាមញ្ញក្នុងជីវភាពរស់នៅ ដូច្នេះប្អូនៗចូលចិត្តច្រៀងណាស់។

          ក្នុងពិធីបុណ្យនានា ក្រៅពីផ្នែកពិធី ​បុណ្យល្បែងប្រជាប្រិយ៍ក៏ទាក់ទាញមនុស្ស​
និង​ភ្ញៀចទេសចរណ៍​ជាច្រើនកុះករចូលរួម។ វាបង្កើតឡើងបរិយាកាសដ៏ សប្បាយ រីករាយសំរាប់អ្នកលេងផង និងទស្សនិកជនផង។ ​

ល្បែងប្រជាប្រិយ៍ងាយស្រួល មិនស្មុគ្រស្មាញ និងមិនបាច់ចំណាយច្រើន។ ដោយសារ ឧបករណ៍ជាខ្សែរមួយ ថ្មម៉ាប…ជាដើម។ ដូច្នេះ ប្អូនអាចលេងនៅគ្រប់
ទីកន្លែង  និងគ្រប់បេលវេលា។ ប្អូន Vo Tuan Minh នៃសាលាបថមសិក្សា Tran Phu
បានអោយដឹងថា÷​

        បណ្ដាល្បែងប្រជាប្រិយ៍នេះបានជូយអោយប្អូនៗបន្ធូរអារម្មណ៍ បន្ទាប់
ពីម៉ោង
​ការ​សិក្សារហត់នឿយជាច្រើន និងនាំមកនូវក្ដីសប្បាយរីករាយ ពេល ដែលប្អូនៗមានក្តីកង្វល់ទៀតផង។

បណ្ដាល្បែងប្រជាប្រិយ៍ បានបង្កើតឡើងរូបភាពមួយដ៏រស់រវើកស្ដីពីជីវភាពរស់
នៅប្រចាំថ្ងៃ និងវប្បធម៌ប្រជាប្រិយ៍និយាយដោយឡែក ដែលបណ្ដាល្បែងទំនើបនា
នា​មិនអាចជំនួសបានឡើយ។ មនោសញ្ជេតនាមិត្តភក្តិ សេចក្ដីស្នេហារជាតិ  ស្រឡាញឪពុក ម្ដាយ លោកគ្រូ អ្នកគ្រូ អត្តចរិតល្អមួយនឹងបានកសាងពីកុមារ​ភាពមួយដ៏ស្រស់ស្អាត ដោយបណ្ដាល្បែងប្រជាប្រិយ៍ ដ៏មាន​អត្ថន័យដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ