|
វិហារព្រះម៉ែ Y Lan(រូបថត៖ Internet) |
(VOVWorld)-Y Lan មានឈ្មោះដើម Le Thi Yen កើតនៅភូមិ Tho Loi ចំណុះតំបន់ដី
Kinh Bac (ឥឡូវនេះជាឃុំ Duong Xa ស្រុក Gia Lam ហាណូយ)។រឿងព្រេងដំណាល
ថា៖ មានម្តង ក្នុងព្រះរាជដំណើរទៅវត្ត Dau នៅ Thuan Thanh - Bac Ninhដើម្បីសែន ព្រេនបួងសួងសូមឲ្យមានរាជបុត្រា ពេលដែលទ្រង់ដើរឆ្លងកាត់ភូមិ Tho Loi ស្តេច
Ly Thanh Tongស្រាប់តែ ទ្រង់ឃើញមាននាងក្រមុំស្រស់ស្អាត១រូបដែលកំពុងបេះមន
ផង នឹងច្រៀងផងក្នុងពេលដែលបុណ្យភូមិកំពុងបើក។ ស្តេច Ly Thanh Tongទ្រង់ឲ្យហៅនាងក្រមុំរូបនេះមកសួររឿង។ដោយសារឃើញនាងក្រមុំស្អាតផង នឹងមាន ចំណេះដឹងជ្រៅទូលាយផង ស្តេចទ្រង់បញ្ជាឲ្យជូនទៅក្នុងព្រះបរមរាជវាំង យកធ្វើជា
ប្រពន្ធដោយប្រសិទ្ធនាម Nguyen Phi ។ ក្នុងរយះពេលពីឆ្នាំ១០៦៦ដល់ឆ្នាំ១១១៧ក្នុង
នាមជា Nguyen Phi ព្រះមហេសី ហើយព្រះមហាវីរះក្សត្រយានី នឹងរាជានុសិទ្ធចំនួន
២លើក Nguyên Phi Y Lan បានមានមតិ កលឧបាយពិរោះជាច្រើនជួយដល់ប្តី គឺស្តេច
Ly Thanh Tong នឹងកូមប្រុសគឺស្តេច Ly Nhan Tong វាយឈ្នះពួកខ្មាំងសត្រូវ ឈ្លាន
ពាន កសាងប្រទេសខ្លាំងមាំមួន។ ដើម្បីរំលឹកគុណរបស់ Nguyen Phi Y Lan ប្រជាជន វៀតណាមបានកសាងវិហារធ្វើសក្ការះបូជាលោកយាយនៅទីកន្លែងជាច្រើន។
|
បសត្វនាគថ្មនៅខាងមុខក្លោងទ្វាវិហារព្រះម៉ែ Y Lan (រូបថត៖Internet) |
ប្រជុំកេរ្តិ៍តំណែលវិហារ Nguyen Phi Y Lan នៅឃុំ Duong Xa ស្រុក Gia Lam ហាណូយ បានសង់លើផ្ទៃដីប្រមាណ ៣ ហិចតារួមមានសំណង់ជាច្រើនដូចជា វត្ត វិហារទីសក្ការះ
បូជាអាគារទឹកទីធ្លាជាដើម។វិហារបានស្ថាបនាតាមសិល្បះស្ថាបត្យកម្មក្នុងបរមរាជវាំង
នៅរាជកាលបណ្តាស្តេច Lý ដោយមានទ្វាចំនួន ៧២ ទ្វា។ក្នុងផ្ទៃ វិហារក៏មានវត្តយក
ឈ្មោះ Linh Nhan tu Phuc Tu ដោយព្រះមហាវីរះក្សត្រយានី Y Lan បញ្ជាឲ្យកសាង
នឹងបានសម្ពោធនាឆ្នាំ១១១៥។ ពីនោះមកតំបន់កេរ្តិ៍តំណែល វិហារ Nguyen Phi Y Lan
ជានិច្ចកាលត្រូវបានប្រជាជន Duong Xa ថែរក្សាអភិរក្សដើម្បីអប់រំទឹកចិត្តអាណិតស្រ
ឡាញ់ប្រជាជនស្នេហាជាតិឲ្យជំនាន់កូនចៅក្រោយៗនេះ។នាចុងឆ្នាំ២០១១រូបសំណាក ព្រះមហាវីរះក្សត្រយានី Y Lan ដោយប្រជាជនក្នុងស្រុករួមវិភាគទានធ្វើ បានសម្ពោធ
។ លោកតា Phung Dang Hoan អនុប្រធានគណះកម្មាការគ្រប់គ្រងតំបន់កេរ្តិ៍តំណែល
វិហារ Nguyen Phi Y Lanឲ្យដឹងថា៖
“សងរូបសំណាកព្រះមហាវីរះក្សត្រយានីY Lan
គឺដើម្បីសម្តែងនូវទឹកចិត្តតបស្នង សង់គុណរបស់ប្រជាជនចំពោះលោកយាយ។នេះក៏ជាប្រភពលើកទឹកចិត្តស្មារតី សំរាប់ជំនាន់កូនចៅក្រោយៗនេះដែរ”។
ពិធីបុណ្យវិហារព្រះម៉ែរ Nguyen Phi Y Lan បានប្រារព្វឡើងពីថ្ងៃទី១៩ ដល់ទី២១
រំនោចខែទី២តាមច័នគតិ។
លោកអ្នកនាងជាទីមេត្រី!
នាទីប្រអប់សំបុត្រមិត្តអ្នាកស្តាប៉ពេលនេះចប់តែប៉ុណ្ណេះ។រាល់សំបុត្រនឹងមតិ រួម
យោបល់ សូមផ្ញើមកអាស័យដ្ឋាន ៖កម្មវិធីផ្សាយជាភាសារខ្មែរ កាណាល់ផ្សាយជាភា
សារបរទេស លេខ៤៥ BaTrieu -ខ័ណ្ឌ Hoan Kiem -រដ្ឋធានី Hanoi ឬ Email : vov5khmer.
@yahoo.com.vn។