VAN DO -  
(VOV 5) /  
(VOV)_ស្ថិតនៅភាគកណ្ដាលវៀតណាម ហ្វេជាអតីតបរមរាជវាំង១ ក្នុងរាជ
កាលស្ដេចង្វៀន ចាប់ពីឆ្នាំ ១៨០២ ដល់ឆ្នាំ ១៩៤៥។ បណ្តាតំលៃបេតិកភ័ណ្ឌវប្បធម៌
នៅទីនេះ បានប្រមូលផ្តុំរាល់អត្តសញ្ញាណវប្បធម៌ជាតិផង និងបង្ហាញចំណុចដ៏វិ
សេសវិសាល គួរអោយទាក់ទាញរបស់តំបន់វប្បធម៌នេះទៀតផង។ ហ្វេជាតំបន់
តែមួយគត់នៅវៀតណាមដែលនៅរក្សាបាននូវប្រភេទតូរតន្ត្រីទ្រះរាជទ្រ័ព្យ។ នេះ
ជាបេតិកភ័ណ្ឌវប្បធម៌អរូបីដែលទើបនឹងបាន UNESCO ទទួលស្គាល់។
|
អតីតបរមរាជវាំងហ្វេ |
និយាយរួម បណ្ដាសំណង់ស្ថាប័ត្យកម្មអតីតបរមរាជវាំងហ្វេសុទ្ធតែស្ថិតនៅ
ត្រើយខាងជើង ទន្លេ Huong ។ នោះគឺជាបណ្ដាកំពែង វិមាន ជាទីកន្លែងធ្វើការ និង
រស់នៅរបស់ព្រះមហាក្សត្រ និងរាជវង្សា។ នៅត្រើយភាគខាងត្បូងទន្លេ Huong ជា
តំបន់ព្រៃភ្នំ ដោយមានផ្ទៃដីជាង២០ ០០០ហិកតា ដែលបានកសាងវិមាន វត្ត វិហារ
និងទីធ្វើសក្ការះបូជា។ ក្នុងនោះ មានប្រាសាទចំនួន៤ដ៏ល្បីឈ្មោះ មានចរិត
លក្ខណះខុសគ្នា ៖ប្រាសាទ Gia Long ប្រាសាទ Minh Mang ប្រាសាទ Tu Duc
ប្រាសាទ Khai Dinh ។
|
អតីតបរមរាជវាំងហ្វេ |
គ្រប់សំណង់ស្ថាបត្យកម្មនៅហ្វេ ពី៖ប្រាសាទ វិមាន វត្តអារាម ជាដើម សុទ្ធតែ
មានទិដ្ឋភាពធម្មជាតិ ឬសិប្បនិម្មិត ដូចជា៖ ទន្លេ ភ្នំ បឹងបួរ ដើមឈើ។ ទន្ទឹមនឹងនោះ
ហ្វេនៅជាមជ្ឈមណ្ឌលពុទ្ធសាសនាទៀតផង។ ហ្វេនិងតំបន់ជំវិញនានា មានវត្តចំ
នួនជាងមួយពាន់ ដោយមានតំលៃខាងស្ថាប័ត្យកម្ម និងសិល្បះខ្ពស់ ដូចជា៖ វត្ត
Thien Mu , វត្ត Tu Dam វត្ត Dieu De។
ចំណុចពិសេសនៃវប្បធម៌នៅទីនេះ សុទ្ធតែមានការគួបផ្សុំរវាងវប្បធម៌ប្រជា
ប្រិយ និងវប្បធម៌រាជវាំង។ បណ្ដាចង្វាក់ចម្រៀង Ho និងរបាំរាជវាំង មានតំលៃ
សិល្បះខ្ពស់។ មកដល់ហ្វេ មិត្តអាចជិះទូក កំសាន្តបទចម្រៀងប្រជាប្រិយ របស់នារី
ហ្វេដ៏ស្រស់ស្អាត អាវផាយពណ៌ស្វាយ និងដួនស។ រួមជាមួយនោះ តំបន់ដីនេះក៏
ល្បីឈ្មោះ ដោយមានមុខម្ហូបអាហារនិងផលិតផលពីភូមិរបរនានា និងពិធីបុណ្យ
ប្រជាប្រិយ ពោពេញទៅដោយអត្តសញ្ញាណជាតិផងដែរ។
លោកអ្នកនាងជាទីមេត្រី!
ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែសីហានេះគឺ៖បរិ
មាណភ្ញៀវទេសចរអន្តរជាតិមកកម្ពុជាក្នុងឆមាសទីមួយឆ្នាំ២០១៥បានកើន
ឡើង ប៉ុន្មានភាគរយបើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ?រាល់ចំលើយ
សំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់
ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ
HoanKiem រដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com.vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕
VAN DO
-VOV 5