(VOVworld)- “ជាម្តាយ១រូប ខ្ញុំជាជានិច្ចកាលចង់ឲ្យកូនជួបតែសេចក្តីសុខសាន
ត្រាន។ ដោយហេតុនេះ នាថ្ងៃទី៥ជារៀងរាល់ខែខ្ញុំតែងតែនាំកូនមកគិលានដ្ឋាន
របស់ឃុំដើម្បីចាក់ថ្នាំបង្ការរោគជាប្រចាំ។ ថ្ងៃនេះ កូនខ្ញុំទើបនឹង ចាក់ថ្នាំបង្ការរោគ
កព្រ្ចឹាលហើយ។ យកកូនទៅចាក់ថ្នាំបង្ការរោគម្តងៗ ខ្ញុំមាន អារម្មណ៌នឹងនរចិត្ត
ដូចជាកូនរបស់ខ្លួនបង្ការបានរោគ១ទៀត'។
មិត្តស្រីនាងនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
ខាងលើនេះជាការចែករំលែករបស់បង Thu Huong នៅឃុំ Kieu Ky ស្រុក
Gia Lam ហាណូយ។ បងស្រីមានកូនអាយុ១០ខែ ហើយបងស្រីទើបនឹងនាំកូន មកពីចាក់ថ្នាំបង្ការរោគតាមរយៈកម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយ។
|
ចាក់ថ្នាំបង្ការរោគនៅគិលានដ្ឋាន១ (រូបថតៈ t5g.org.vn)
|
កម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយដោយក្រសួងសុខាភិបាលវៀតណាម
លាតត្រដាងអនុវត្តន៌នៅវៀតណាមតាំងពីអង្គការសុខាភិបាលពិភពលោ (WTO)
និងមូលនីធិកុមារអ.ស.ប (UNICEF) កម្មវិធីនេះគឺសំដៅផ្គត់ផ្គង់សេវ៉ាកម្មចាក់ថ្នាំ
បង្ការរោគដោយឥតគិតថ្លៃសម្រាប់កុមានមានអាយុក្រោម១ឆ្នាំ ដើម្បីការពារឲ្យ
កុមាររួចផុតពីជំងឺឆ្លងចំនួន៦មុខ។ ដល់ឆ្នាំ២០១០ មានវ៉ាកសាំងបង្ការជំងឺឆ្លង
ចំនួន១១មុខ
ត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សំាងបង្ការរោគ រួមមាន ជំងឺរបេង កញ្រ្ចឹល
ក្អកមាន់ តេតាណុសពិការដៃជើង េលាកថ្លើមB ឬរលាកខួក្បាលជប៉ុនជាដើម។
ដោយមានសារៈសំខាន់ កម្មវិធីចាក់ថ្នាំបង្ការរោគបើកទូលាយត្រូវបាន ផ្សព្វ
ផ្សាយលើខេត្ត ក្រុង៥៤លើទូទាំងប្រទេសវៀតណាម ហើយកម្មវិធី នេះគឺដោយឥត
គិតថ្លៃទាំងស្រុង។ មុខសញ្ញាទទួលបានការចាក់ថ្នាំបង្ការរោគឥតគិតថ្លៃនេះគឺកុមារ
ស្រ្តីមានផ្ទៃពោះ ឬស្រ្តីស្ថិតក្នុងអាយុពី១៥ដល់៣៥នៅតំបន់ឆ្ងាយដាច់ស្រយាល។
វជ្ជបណ្ឌិត Nguyen Van Hanh នៅគិលានដ្ឋានឃុំ Kieu Ky ស្រុក Gia Lam ហា
ណូយឲ្យដឹងថា៖
“មុនឆ្នាំ១៩៨៥នេះ ស្ថានភាពកុមារកើតរោគកញ្ច្រឹលស្រូបយកអាត្រាខ្ពស់ រហូតដល់សព្វថ្ងៃអាត្រាកុមារកើតរោគនេះមានការកាត់បន្ថយគួរឲ្យគោត់សម្គាល់។ អាត្រាកុមាកើតរោគរលាកថ្លើម B ពី៥%ចុះត្រឹមតែ២%នាឆ្នាំ២០១០។ ពុំនោះ
សោធ រោគខាន់ស្លាក់ ក្អកមាន់គឺយើងខ្ញុំកម្រជួបណាស់។ អាចនិយាយបានថា កម្មវិធីចាក់ថ្នាំបង្ការរោគជាកម្មវិធីសុខាភិបាលប្រកបដោយ ប្រសិទ្ធិភាព”។
មិត្តស្រីនាងនិងមិត្តអ្នកស្តាប់ជាទីមេត្រី!
យើងខ្ញុំទើបនឹងជូនអស់លោកអ្នកនាងព័ត៌មានមួយចំនួនស្តី អំពីការចាក់
ថ្នាំបង្ការរោគ។ ប្រសិនជាមិត្តនៅទីក្រុងហាណូយ មិត្តអាចនាំកូន ទៅចាក់ថ្នាំបង្ការ
រោគនៅអាស័យដ្ឋាន មជ្ឈមណ្ឌលសុខាភិបាលចាក់ថ្នាំបង្ការនៅ ៥០C- Hang Bai
ហាណូយ។ សង្ឃឹមថាមិត្តជាទីស្រឡាញ់ពេញចិត្តចំពោះព័ត៌មាន ដែលយើងខ្ញុំ
ពោលខាងលើ។ យើងខ្ញុំរីករាយដែលបានជួយមិត្តដោះស្រាយ រាល់ការជំពាក់
ជំពិននិងសំណួមពររបស់មិត្តស្តាប់ទាំងអស់។
សូមផ្ញើសំបុត្រមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសារបរទេសវិទ្យុសំលេងវៀតណាមលេខ៤៥ Ba Trieu HaNoi ឬ Email:VOV5khmer@yahoo.com.vn។ ព័ត៏មានទាំងឡាយត្រូវបានផ្សាយឡើងវិញនៅទំព័រ
Websitewww.vovworld.vn៕