ជនជាតិ Pu Peo អភិរក្សសម្លៀកបំពាក់ដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណី
VINH PHONG -  
|
ជនជាតិ Pu Peo អភិរក្សសម្លៀកបំពាក់ដើម្បីរក្សាផ្នែកវប្បធម៍ប្រពៃណី (VOV) |
Vovworld-បើប្រៀបនឹងជនជាតិផ្សេងៗនៅដំបន់ព្រៃភ្នំនៅភាគខាងជើង
វៀតណាម សម្លៀកបំពាក់របស់ជនជាតិ Pu Peo គឺសាមញ្ញប៉ុន្តែក៏វិសេសវិសាល
ដែរ។ បុរស Pu Peo ស្លៀកពាក់ខោអាវព័ណ៌ខៀវចាស់ ខណៈដែលនារីបានស្លៀក
ពាក់អាវពីរ ដោយអាវនៅខាងក្រៅគ្មានឡេវអាវសំរាប់បិទបាំងទ្រូងឡើយ។ អាវ
ក្នុងមានឡេវអាវនៅក្លៀកខាងស្ដាំ។ ជនជាតិ Pu Peo មិនប៉ាក់លើសម្លៀកបំពាក់
ឡើយហើយច្រើនតុបតែងក្បូរក្បាច់ដោយក្រណាត់ព័ណ៌ខៀវ ក្រហម ស លឿង
ជាដើម។ ក្រណាត់ត្រូវបានដេរដោយម៉ត់ចត់ដោយបង្កើតឡើងនូវក្បូរក្បាច់រូបសិរ
មាន់ព្រះអាទិត្យបង្ហាញនូវទស្សនាទានរួមអំពីជំនឿរបស់ជនជាតិខ្លួន។ លោកស្រី
Trang Thi Mai ជនជាតិ Pu Peo បានឲ្យដឹងថា៖
“សម្លៀកបំពាក់របស់ជនជាតិ Pu Peo សាមញ្ញប៉ុន្តែបានធ្វើយ៉ាងម៉ត់ចត់។
ពិបាកបំផុតគឺដេរជាយសំពត។សំពតនិងអាវអៀមសាមញ្ញជាង។ សម្លៀកបំពាក់
របស់បុរសមុននេះច្រើនស្លៀកពាក់អាវដៃវែងធ្វើពីសូត្រប៉ុន្តែឥឡូវនេះស្លៀកពាក់
តាមជនជាតិផ្សេងៗគឺខោព័ណ៌ខ្មៅអាវ Tapu។”
នារី Pu Peo បានស្លៀកពាក់អាវវែងខ្មៅ នៅខាងក្រៅមានអាវអៀម ការតុប
តែងលើសម្លៀកបំពាក់ភាគច្រើនគឺក្រណាត់ចំរុះព័ណ៌ផ្សំគ្នា។ លោកស្រី Cung Thi
Xuan នៅភូមិ Pho moi ទីរួមខេត្ត Pho Bang ស្រុក Dong Van ខេត្ត Ha Giang បានឲ្យដឹង
ថា៖
“សម្លៀកបំពាក់សាមញ្ញរបស់ជនជាតិ Pu Peo មានសំពត់ចំនួន២ អាវមួយ អាវ
អៀមព័ណ៌ខៀវចំនួន២ ក្រាសសិតសក់និងកន្សែងបួនជ្រុងចំនួន២។ ក្រៅពីសំពត់
នោះ នារី Pu Peo នៅមានអាវអៀមចំនួន២ព័ណ៌ក្រហមនិងព័ណ៌ខៀវ។ សំពត់ព័ណ៌
ខ្មៅ ជាយសំពត់បានដេរក្រណាត់តូចៗ។ ក្បូរក្បាចតូចៗត្រូវបានប៉ាក់ឬដេរមក មិន
ត្បាញ់ដូចជាជនជាតិផ្សេងៗឡើយ។”
ព័ណ៌គោលនៃសម្លៀកបំពាក់និងក្បូរក្បាច់របស់ជនរួមជាតិ Pu Peo គឺព័ណ៌ក្រហម
ព័ណ៌ខៀវ។ តាមទស្សនាទានរបស់ជនរួមជាតិនោះ ព័ណ៌ក្រហមនិមិត្តរូបឲ្យបុរស
និមិត្តរូបឲ្យការគោរពរាប់ងានរបស់នារី Pu Peo សំរាប់អ្នកស្នូលក្នុងគ្រួសារ។ ខណៈ
ពេលដេរសម្លៀកបំពាក់នោះ ព័ណ៌ក្រហមបានអាទិភាពដេរមុន ខណៈដែលព័ណ៌
ខៀវនិមិត្តរូបឲ្យនារីក្នុងគ្រួសារ។ អ្នកស្រី Luc Thi Hue ភូមិ Pho Moi ទីរួមខេត្ត Pho Bang
ស្រុក Dong Van ខេត្ត Ha Giang បានចែករំលែកថា៖
“ការពិបាកបំផុតក្នុងពេលដេររបស់ជនជាតិ Pu Peo គឺដេរជាយសំពតនិងក្បូរក្បាច់
នៅដៃសំពតពីព្រោះជាយសំពតលំអិតដោយសារបានដែរដោយខ្លួនឯងទាំងស្រុង។
ក្បូរក្បាច់តូចៗពិបាកដេរនិងចំណាយពេលវេលាជាច្រើន។”
នាបច្ចុប្បន្ន ជនចាស់ជរាជនជាតិ Pu Peo បានស្លៀកពាក់ខោអាវខ្មៅដូចជាបុរស
នៃជនជាតិផ្សេងៗក្នុងដំបន់។ ប៉ុន្តែភាពវិសេសវិសាលខាងវប្បធម៍របស់ជនជាតិ Pu Peo
ជាសារវន្តបានរក្សានៅសម្លៀកបំពាក់របស់នារី។ បណ្ដាក្រមុំ Pu Peo បានចងសក់នៅ
ជុំវិញក្បាល នៅខាងក្រៅមានកន្សែងព័ណ៌ស្វាយ។ នារីបានចងសក់នៅខាងមុខនិង
ពាក់ក្រាសសឹកសក់ឈើនៅខាងលើ។ របៀបចងសក់និងពាក់ក្រាសសឹកសក់ឈើក៏ជា
ភាពវិសេសវិសាលវប្បធម៍របស់ជនជាតិ Pu Peo ផងដែរ៕
VINH PHONG