LAN ANH -  
(VOVWORLD) /  
Vovworld-រស់នៅប្រមូលផ្តុំតាមជើងភ្នំឬនៅក្បែរមាត់ទន្លេ ភូមិ ជនជាតិ Tayមានផ្ទះពី១៥ដល់២០ខ្នង។ផ្ទះផុតពីដីរបស់ ជនជាតិ Tayបានធ្វើពីឈើ។ដំបូលនិយាយ
រួមត្រូវបានប្រក់គ្បឿងឬស្បូវ។សំលៀកបំពាក់ប្រពៃណីរបស់ ជនជាតិ Tayច្រើនប្រើ
ពណ៌ឆ្លុះធ្វើពីក្រណាត់ដែលគេត្បាញដោយខ្លួនឯង។ស្រ្តីពាក់អាវខ្លីមានផ្ទាំងចំនួន៥
ស្លៀកខោវែងមានខ្សែរក្រវ៉ាត់។នារីTayនិយមប្រើគ្រឿងអលង្ការធ្វើពីប្រាក់ក្នុងនោះ
មានកងក កងដៃកងជើងនិងខ្សែរសន្លង់។សំលៀកបំពាក់របស់ប្រុសរួមមានខោ
អាវខ្លី។លោកស្រី Hoang Thi Xoanនៅខែត្រHa Giang អោយដឹងថា៖“មានក្រុមTay
ចំនួន៣។នោះគឺជា Tayខ្មៅ-សនិងThaiដែលខុសពីគ្នាដោយអាវ។យើងខ្ញុំគឺចំណុះ
ក្រុមTayស។ក្នុងក្រុមនេះគេពាក់កន្សែងអាវពណ៌ឆ្លុះ ខ្សែរក្រវ៉ាត់ពណ៌ខៀវនិងកងក។
ជនរួមជាតិ Tayខ្មៅស្លៀកអាវខ្លីមានឡេវដោយប្រាក់។ “
|
ផ្ទះផុតពីដីរបស់ ជនជាតិ Tay(រូបថត អិនធឺណែត) |
ដូចជាជនជាតិផ្សេងទៀត ជនរួមជាតិ Tayជឿទៅលើទេវតាដែលថែររក្សានិងផ្តល់មក
ឲ្យគេនូវសេចក្តីសុខសុភមង្គលនិងភាពសម្បូររុងរឿង។ជំនឿធ្វើសក្ការបូជាជាពិធីកិច្ច
សំខាន់របស់ជនជាតិ Tay។តុសក្ការបូជាបានដាក់នៅកន្លែងកណ្តាលផ្ទះ។ដើម្បីជៀស
ផុតពីគ្រោះអពមង្គល នៅមុខ ផ្ទះនរួមជាតិ Tayដាក់Mahin-ជាឆ្កែថ្មដ៍សក្តិសិទ១ក្បាល
ដែល ជួយការពារលំនៅដ្ឋានរបស់កម្ចាស់។លោកVy Van CoជនTay១នាក់នៅខែត្រ
Lang Sonភាគខាងជើងវៀតណាមអធិប្បាយថា៖“ បើប្រសិនជាផ្ទះសង់លើដីកាចទិស
មិនល្អគេត្រូវដាក់ឆ្កែថ្ម១ក្បាលនៅមុខទ្វា។វាជួយការពារទ្រព្យសម្បត្តិសុខភាពរបស់
ម្ចាស់ផ្ទះ។ “
|
រូបថត អិនធឺណែត |
ជនជាតិ Tayមានខឿនវប្បធម៌ដ៍សម្បូរបែបណាស់ជាមួយកំណាព្យរឿងព្រេងចម្រៀង
របាំគ្រប់ប្រភេទ។ចម្រៀងluon រួមមានច្រើនចង្វាក់ដូចជាLuon Sluong -luon then –
luon nang Hai ។ល។ចម្រៀងthen ជាចម្រៀងប្រជាប្រិយ៍ដែលបានលាន់រន្ទឺក្នុងបុណ្យ
អាពារហ៍ពិពាហ៍ឬនៅបុណ្យLong tongជាបុណ្យសំខាន់១ក្នុងចំណោមបុណ្យសំខាន់
របស់ជនជាតិ Tay៕
LAN ANH
-VOVWORLD