THU HANG -  
(VOVWORLD) /  
|
នារីជនជាតិ Dao Do នៅខេត្ត Lao Cai(dantocviet.vn) |
Vovworld-នៅវៀតណាម ជនរួមជាតិ Dao ស្នាក់នៅភាគច្រើននៅបណ្ដាខេត្តភាកខាងជើងនិងនាពេលជិតៗនេះមានមួយផ្នែកតូចប្តូរទៅរស់នៅដំបន់
Tay Nguyen។ ជនរួមជាតិ Dao មានក្រុមផ្សេងគ្នាបែងចែកតាមដំបន់នីមួយៗ។
ឈ្មោះហៅរបស់បណ្ដាក្រុមជនរួមជាតិ Dao ផ្អែកទៅលើកត្តាជាច្រើនមិនត្រឹម
តែទំនៀមទំលាប់ប៉ុណ្ណោះទេ ថែមទាំងផ្អែកទៅលើសម្លៀកបំពាក់និងចំណុច
ប្រពៃណីនៅខាងក្រៅទៀតផង ដូចជា Dao Do (Dao Sung, Dao Dai Ban) Dao
Quan Chat(Dao Son Dau, Tam Dao, Nga Hoang) Dao Lo Ga (Thanh Phan, Coc
Mun) ជាដើម។ ជនរួមជាតិ Dao នៅតែបែងចែកជាក្រុមផ្សេងៗគ្នាជាមួយ
ចំណុចដោយឡែកអំពីទំនៀមទំលាប់ ដែលបង្ហាញច្បាស់លាស់បំផុតគឺតាមរយៈ
សម្លៀកបំពាក់របស់គេ។ បណ្ឌិត Vo Mai Phuong វិទ្យាស្ថានសារៈមន្ទីជនជាតិវិទ្យា
វៀតណាមបានឲ្យដឹងថា៖
“ក្រុម Dao Do ពេលមើលទៅសម្លៀកបំពាក់គឺអាចឃើញភ្លាមដោយព៌ណលេចធ្លោគឺព៌ណក្រហម។ ព៌ណក្រហមស្រូបយកភាគច្រើនក្នុងសម្លៀកបំពាក់
របស់គេ ពីខោអាវដល់កន្សែង ខ្សែក្រវាត់ក្នុងសម្លៀកបំពាក់គឺព៌ណក្រហមជា
ព៌ណសំខាន់។ រឺជនរួមជាតិ Dao Tien ជាក្រុមជនជាតិ Dao តែមួយគត់ស្លៀក
ពាក់សំពត់ក្នុងចំណោមក្រុមជនរួមជាតិ Dao ទាំង៧។ ក្រុមជនរួមជាតិ Dao ផ្សេងៗ
ច្រើនតែស្លៀកពាក់ខោអាវ។ លើសម្លៀក់បំពាក់នារីជនជាតិ Dao Tien យកលំនាំ
បោះពុម្ភតាមគំរូក្រមួនឃ្មុំ។ ក្នុងពេលលំនាំបោះពុម្ភលើសំពត់បង្ហាញច្បាស់បំផុត
គឺតាមក្បូរក្បាច់ប្រាក់។ ក្រុមជនជាតិ Dao Quan Chat (Son Dau) មានចំណុចពិសេស
ដោយឡែកគឺក្បាលនារីកោរសក់លាបថ្នាំនិងគេប្រើកន្សែងប្រពៃណី។ រឺក្រុមជនជាតិ
Dao ខោស ក្រុមជនជាតិ Dao នេះត្រឹមតែប្រើខោព៌ណសក្នុងសម្លៀកបំពាក់របស់គេ។”
ជនរួមជាតិ Dao នៅជាជនជាតិមួយក្នុងចំណោមជនជាតិដល់ឥឡូវនេះនៅតែរក្សាបាននូវអត្តសញ្ញាណប្រពៃណី មិនត្រឹមតែបង្ហាញតាមរយៈសម្លៀកបំពាក់
ប៉ុណ្ណោះទេ ថែមទាំងបង្ហាញតាមរយៈភាសាទៀតផង។ ក្រុមជនរួមជាតិ Dao ត្រូវបានបែងចែងទៅជាក្រុមមនុស្សផ្សេងៗគ្នាប៉ុន្តែភាសារបស់គេគឺឯកភាពសឲ្យឃើញ
ថា ទំនាក់ទំនងផ្សាភ្ជាប់រវាងបណ្ដាសហគមន៍ជនរួមជាតិ Dao ជាមួយគ្នា។ ជនរួម
ជាតិ Dao រស់នៅដំបន់ជាច្រើនប៉ុន្តែជីវភាពសហគមន៍នៅតែមានចរិតលក្ខណៈផ្ទៃ
ក្នុង បង្ហាញតាមរយៈទំនៀមទំលាប់ រៀបអាពារហ៍ពិពារហ៍។ ក្នុងពេលរៀបអាពារហ៍-ពិពារហ៍ឲ្យកូនចៅ ជនរួមជាតិ Dao ចង់ឲ្យកូនចៅមានគូរស្រករតែនៅក្នុងសមាគម
របស់ខ្លួនតែប៉ុណ្ណោះទេ។ នេះក៏ជាចំណុចពិសេសដើម្បីជនជាតិ Dao រក្សាភាសានិង
ទំនៀមទំលាប់របស់ខ្លួន។ រួមជាមួយនោះ វប្បធម៍ព្រលឹងជាកត្តាដ៏សែនសំខាន់ក្នុង
ជីវភាពរស់នៅរបស់ជនរួមជាតិ Dao បង្ហាញតាមរយៈពិធីការសែនព្រេនជាដើម។
បណ្ឌិត Mai Phuong បានឲ្យដឹងបន្ថែមទៀតថា៖
“ការប្រគល់របរគ្រូសែនគឺសំខាន់ណាស់ក្នុងជីវភាពជនរួមជាតិ Dao។ ពេលបានប្រគល់របរគ្រូសែនត្រូវចេះសសេរ អានអក្សរ Nom Dao។ការរៀនអក្សរ Nom
Dao ក៏គឺជារបៀបប្រគល់របរឲ្យកូនចៅ ថែមទាំងជាការរក្សាអក្សរនិងភាសារបស់
គេដ៏ច្បាស់លាស់។ ជារៀងរាល់ឆ្នាំជនរួមជាតិ Dao មានពិធីបុណ្យជាច្រើន។ ក្នុង
ពិធីបុណ្យជនរួមជាតិ Dao ច្រៀងឆ្លើយឆ្លងដោយភាសា Dao ដោយហេតុនេះក៏
ជាប្រពៃណីដើម្បីគេរក្សានិងអភិរក្សភាសាយ៉ាងល្អបំផុត។”
ដើម្បីរក្សាបានភាសា Dao ក្នុងសហគមន៍ជនរួមជាតិ Dao បណ្ដាជនចាស់ជរាក្នុងភូមិបានបង្រៀនកូនចៅឲ្យចេះសសេរនិងអានសៀវភៅអក្សរ Dao បុរាណ។ បណ្ដាសៀវភៅបុរាណនេះស្ទើរតែគ្រួសារជនរួមជាតិ Dao ណាក៏មានដែរ។ ក្រុម
ជនរួមជាតិ Dao Ho ជាក្រុមជនជាតិ Dao រស់នៅជិតនឹងជនជាតិ Kinh រឺក្រុមជនជាតិ
ផ្សេងៗ។ ក្រុមជនរួមជាតិ Dao Ho អាចនិយាយនិងយល់បានភាសារបស់ក្រុមជន
ជាតិផ្សេងៗ ប៉ុន្តែដោយរបៀបជាច្រើនក្នុងជីវភាពរស់នៅ ក្រុមជនរួមជាតិ Dao Ho នៅរក្សានិងអភិរក្សបានភាសា Dao របស់គេ។ លោក Ban Van Sang ក្រុមជនរួមជាតិ
Dao Ho ភូមិ Khe Mu ឃុំ Son Ha ស្រុម Bao Thang ខេត្ត Lao Cai បានឲ្យដឹងថា៖
“កូនចៅក្នុងត្រកូលត្រឹមតែរៀបការមនុស្សជនជាតិ Dao តែប៉ុណ្ណោះទេ។ ទោះបីជាទៅខាងក្រៅនិយាយភាសា Kinh ដ៏ច្បាស់លាស់ក្តី ប៉ុន្តែមកផ្ទះត្រឹមតែនិយាយ
ជាមួយគ្នាដោយភាសា Dao តែប៉ុណ្ណោះទេ។ ក្នុងភូមិអ្នកណាចេះភាសា Dao ជាច្រើន
នឹងមានកុមាររកមករៀនជាច្រើន។ មនុស្សជាច្រើនចូលចិត្តរៀនណាស់ ពីព្រោះថា
យើងខ្ញុំមានសៀវភៅគ្រប់ប្រភេទនិងសុទ្ធតែបានរក្សាម៉ត់ចត់ក្នុងគ្រួសារ។ សៀវភៅ
រឿង សៀវភៅអាពារហ៍-ពិពារហ៍ សៀវភៅសែនព្រែនសុទ្ធតែមានដែរ។ ក្នុងគ្រួសារខ្ញុំ
អ្នកណាក៏ចេះអក្សរ Dao ដែរ។ ក្នុងឱកាសបុណ្យតេតនិងពិធីបុណ្យរបស់ជនរួមជាតិ
Dao យើងខ្ញុំបានរួមជាមួយកូនចៅប្រជុំគ្នាអានសៀវភៅអក្សរ Dao។”
នាបច្ចុប្បន្ន សង្គមកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ ទំនៀមទំលាប់ជាច្រើន
របស់បណ្ដាជនជាតិភាគតិចទទួលរងឥទ្ធិពល ប៉ុន្តែជនរួមជាតិ Dao នៅតែរក្សាបាន
ខឿនវប្បធម៍ដ៏សម្បូរបែបនិងពោពេញទៅដោយអត្តសញ្ញាណរបស់ជីវភាពរស់នៅ។ ផ្នែកវប្បធម៍នោះបានរួមចំណែកអភិរក្សនិងពង្រីកនូវតំលៃវប្បធម៍ក្នុងសហគមន៍
ជនជាតិទាំង៥៤របស់វៀតណាម៕
THU HANG
-VOVWORLD