ដេក Duong-ទំនៀមទម្លាប់មុនអាពារហ៍ពិពារហ៍របស់ជនរួមជាតិជាជនជាតិ Co Tu
THANH HANG -  
(VOV) /  
|
ក្រមុំ Co Tu អាយុពី១៨ដល់២០ឆ្នាំត្រូវចេះដាំបាយត្បាញក្រណាត់ទើបយកប្តីបាន។ (vovworld.vn) |
VOV-បណ្ដជនចាស់ជរា Co Tu នៅស្រុកចំនួន២គឺ Dong Giang និង Tay
Giang ខេត្ត Quang Nam បានឲ្យដឹងថា៖ មុននេះកំលោះ Co Tu ពីអាយុ២០ដល់២២ឆ្នាំបានចេះរកស៊ីចេះថែទាំឲ្យជីវភាពរស់នៅក្នុងគ្រួសារចេះបរបាញ់សត្វទើប
រៀបការបាន។ ក្រមុំ Co Tu អាយុពី១៨ដល់២០ឆ្នាំត្រូវចេះដាំបាយត្បាញក្រណាត់
ទើបយកប្តីបាន។ ក្នុងឱកាសបុណ្យតេតមកដល់រឺបណ្ដាពិធីបុណ្យធំៗរបស់ភូមិ
ដូចជាអំណររដូវអំនោយផល អំណរផ្ទះ Guol ជាដើម។ កម្លោះក្រមុំ Co Tu ស្វែងរក
គ្នាដើម្បីជ្រើសរើសសំរាប់ខ្លួនឯងធ្នកដែលខ្លួនពេញចិត្ត។ នេះជាពេលវេលាដើម្បី
កម្លោះធ្វើផ្ទះដេក Duong។ ផ្ទះដេក Duongត្រូវបានធ្វើនៅលើវាលស្រែរឺនៅបប្រប
ព្រៃ។ លោក Hoih Nhuan ជនចាស់ជរាមួយនាក់នៅទីរួមខេត្ត Prao ស្រុក Dong Giang
ខេត្ត Quang Nam បានឲ្យដឹងថា៖
“ទំនៀមទំលាប់ដេក Duong របស់ជនរួមជាតិជាជនជាតិ Co Tu គឺសំរាប់តែ
កំលោះក្រមុំមិនទាន់មានប្តីប្រពន្ធ។ នេះជាលក្ខណៈដើម្បីគូសង្សារស្វែងយល់គ្នា
មុនពេលរៀបការ វាមានចរិតលក្ខណៈភ្លឺថ្លា។ ទំនៀមទំលាប់កំណត់ថា ក្នុងពេល
ដែល២នាក់ក្នុងរយៈពេលដេក Duong ប្រសិនបើកើតមានរឿងអ្វីនឹងត្រូវផាក
ពិន័យដ៏ធ្ងន់ធ្ងរ។”
កំលោះក្រមុំ Co Tu អាចនៅទល់ភ្លឺដើម្បីនិយាយសំណេះសំណាលដោយ
សេរីស្វែងយល់គ្នា។ ព្រឹទ្ធាចារ្ស Alang Um នៅភូមិ Ca Nong ឃុំ A Xan ស្រុក Tay
Giang ខេត្ត Quang Nam បាននឹករលឹកកាលនៅវ័យក្មេងនាយប់ដេក Duong ថា៖
“មុននេះខ្ញុំនិងយុវជនក្នុងភូមិបានទៅដេក Duong កំលោះក្រមុំស្វែងយល់គ្នាសំណេះសំណាលពេញយប់។ ធម្មតាគឺនិយាយឲ្យគ្នាដឹងអំពីបំណងប្រាថ្នាក្នុង
ជីវភាពប្តីប្រពន្ធ គ្រួសារ។ ប៉ុន្តែមិនទុកឲ្យមានរឿងអាក្រក់កើតមានឡើង។ ពី
ព្រោះគ្មានអ្នកណាចង់ឲ្យខ្លួនក្លាយទៅជាមនុស្សដែលគេមើលងាយដោយសារ
រំលោភលើទំនៀមទំលាប់ឡើយ។”
គូសង្សារមានសិទ្ធិស្វែងយល់គ្នាដោយសេរី ប៉ុន្តែទំនៀមទំលាប់របស់ជន
រួមជាតិជាជនជាតិ Co Tu បានកំណត់ដ៏ច្បាស់និងតឹងរឹងចំពោះបណ្ដាករណី
មានទម្ងន់មុនពេលរៀបអាពារហ៍ពិពារហ៍។ ស្របតាមកំរិតល្មើស ជាធម្មតា
កំលោះនឹងត្រូវផាកដ៏ធ្ងន់ធ្ងរ។ ព្រឹទ្ធាចារ្ស Bhling Priu នៅភូមិ Zruot ឃុំ Ch’Um
ស្រុក Tay Giang បានឲ្យដឹងថា៖
“តាមទំនៀមទម្លាប់របស់ជនរួមជាតិជាជនជាតិ Co Tu គឺក្នុងរយៈពេល
ដេក Duong (ពី៣ដល់៤ឆ្នាំ) ប្រសិនបើគូសង្សាណាដែលមានរឿង(មានផ្ទៃ
ពោះ) ត្រូវផាក់ដ៏ធ្ងន់ណាស់។ ត្រូវចាក់ក្របី (រឺគោ)និងពពែយកមកជូនគ្រួសារ
នីមួយៗក្នុងភូមិដើម្បីទទួលទោសនិងចែកឲ្យភូមិទាំងមូលពិសារ។ ប៉ុន្តែការ
ដាក់ទោសខាងស្មារតីគឺធំជាងជួនកាលត្រូវសហគមន៍បែរខ្នងគ្មានអ្នកណា
ទាក់ទងជាមួយអ្នកដែលរំលោភលើទំនៀមទម្លាប់ឡើយ។”
ទំនៀមទំលាប់ដេក Duong ជាការប្រមូលផ្ដុំភាពស្អាតដែលនៅរក្សាកត្តា
ប្រពៃណីជាច្រើនក្នុងពិធីការអាពារហ៍ពិពារហ៍ប្រពៃណីរបស់ជនរួមជាតិជា
ជនជាតិ Co Tu។ ប្រការគួរឲ្យនិយាយគឺ ជនរួមជាតិជាជនជាតិ Co Tu នា
បច្ចុប្បន្នមិនត្រឹមតែទទួលរាល់កត្តាវប្បធម៍របស់ជីរភាពរស់នៅអរិយ្យធម៍
ទំនើបប៉ុណ្ណោះទេ ថែមទាំងទម្លាប់ដេក Duong ពោពេញទៅដោយ
អត្តសញ្ញាណរបស់ប្រជាជនព្រៃភ្នំឆ្លងកាត់រយៈពេលរាប់ពាន់ជំនាន់នៅ
បានរក្សាដ៏ដែល៕
THANH HANG
-VOV