បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na
TO TUAN -  
|
បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na (VOV) |
Vovworld-បុណ្យចាក់ក្របីត្រូវបានរៀបចំក្នុងពេលវេលាពីខែទី១២ដល់ខែទី
៣តាមច័ន្ទគតិ។ នោះគឺជាពេលប្រមូលផលរួចរាល់ បណ្ដាគ្រួសារបានសំរាក។
ជនរួមជាតិ Ba Na រៀបចំបុណ្យចាក់ក្របីគឺដើម្បីអំណរគុណទេវតាអំណរឆ្នាំថ្មីបួង
សួងសូមឲ្យគ្រប់គ្នាមានសុខភាពល្អនិងបួងសួងសូមឲ្យឆ្នាំថ្មីមួយអំណោយផល។
លោក Dao Minh Ngoc អ្នកមគ្គទេសនៃសារមន្ទីជនជាតិវិទ្យាខេត្ត Dac Lac បានឲ្យ
ដឹងថា៖
“បុណ្យចាក់ក្របីជាបុណ្យធំពិសិដ្ឋមួយចំពោះជនរួមជាតិ Ba Na។ បុណ្យចាក់ក្របី
ត្រូវឆ្លងកាត់ពិធីការតូចៗជាច្រើនដោយមានរបៀបខុសគ្នាដូចជាបុណ្យសែនព្រេន
ទេវតា ពិធីពិសារស្រាអិច ពិធីសម្ដែងគងឃ្មោះនិងបទយំក្របី។ បុណ្យចាក់ក្របីធ្វើ
ឡើងតែក្នុងការសែនព្រេនទេវតា។”
បុណ្យចាក់ក្របីបានប្រព្រឹត្តទៅក្នុងអំឡុង៣យប់៣ថ្ងៃ។ ដើម្បីត្រៀមរៀបចំ
បុណ្យចាក់ក្របីជនរួមជាតិ Ba Na ត្រូវត្រៀមលក្ខណៈប៉ុន្មានខែមុនឯណោះ។
បណ្ដាបុរសខ្លាំងក្លាក្នុងភូមិត្រូវបានបញ្ជូនទៅព្រៃជ្រើសរើសដើមឈើ polang ត្រង់
ស្អាតបំផុតដើម្បីធ្វើសសរ Gun ជ្រើសរើសដើមផ្ដៅព័ណ៌លឿងដើម្បីធ្វើជាខ្សែចង
ក្របីក្នុងទិវាបុណ្យ។ អ្នកភូមិបានជ្រើសរើសសត្វក្របីខ្លាំងមួយធ្វើជាសំណែន សត្វ
ក្របីនេះត្រូវបានចាត់ទុកដូចជាបេសកជនបញ្ជូនសេចក្តីបួងសួងបំណងប្រាថ្នារបស់
ប្រជាជនទៅទេវតា។ ក្នុងទិវាបុណ្យសត្វក្របីត្រូវបានឲ្យស៊ីឆ្អែកនិងចងនៅសសរ
Gun។ នេះជាសសរឈើមានកំពស់៥ម៉ែត្រត្រូវបានតុបតែងដោយក្បូរក្បាច់ផ្កាព្រៃ
និងទង់ដ៏ស្អាត។ លើកំពូលមានរូបសត្វហង្សធ្វើពីឈើព្រៃ។
ម្ចាស់បុណ្យគឺព្រឹទ្ធាចារ្ស អ្នកមានកិត្យានុភាពបំផុតក្នុងសហគមន៍បានអានពាក្យ
បួងសួងសូមឲ្យអាកាសធាតុអំណោយផល អ្នកភូមិមានសុខភាព រដូវអំណោយផល។
បួងសួងរួចរាល់កំលោះក្រមុំបានរាំជុំវិញតាមចង្វាក់គងឃ្មោះលាន់រន្ទឺ។ ជនចាស់ជរា
ម្នាក់បានទៅអញ្ចើញប្រជាជននិងភ្ញៀវផឹកស្រាអិចដើម្បីសម្ដែងភាពរាក់ទាក់ចំពោះភ្ញៀវ។
ពេញមួយរាត្រីនោះអ្នកភូមិបាននៅក្បែរក្របី យំអាណិតក្របី សម្ដែងនូវ
មនោសញ្ចេតនារបស់ខ្លួនជាមួយក្របីដោយបទចម្រៀងយំក្របី។ បន្ទាប់ពីបុណ្យ សាច់
ក្របីត្រូវបានចែកឲ្យជនគ្រប់រូបពីជនចាស់ជរាដល់កុមារក្នុងភូមិនិងភ្ញៀវ អ្នកណាក៏មានចំណែកយកមកផ្ទះនាំមកភ័ព្វសំណាងសំរាប់ជនគ្រប់រូប។
បុណ្យចាក់ក្របីរបស់ជនរួមជាតិ Ba Na ក៏ជាឱកាសដើម្បីកូនចៅរំលឹកឡើងវិញ
ប្រពៃណីដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ជួយឲ្យជំនាន់វ័យក្មេងបានឃើញការអនុវត្តបុណ្យ
ចាក់ក្របីដើម្បីរក្សាប្រពៃណីរបស់ជីដូនជីតា។បុណ្យចាក់ក្របីបានរួមចំណែករក្សា
ផ្នែកវប្បធម៍ប្រជាប្រិយរបស់ជនជាតិ Ba Na ធ្វើឲ្យសម្បូរបែបផ្នែកវប្បធម៍របស់
ប្រជាជាតិវៀតណាម៕
TO TUAN