ផ្ទះឈើរបស់ជនរួមជាតិ Raglai
TO TUAN -  
|
ផ្ទះឈើរបស់ជនរួមជាតិ Raglai (vinaculto.vn) |
Vovworld-តាមប្រពៃណីពីយូរយារមក ការសាងសង់ផ្ទះថ្មីរបស់ជនរួមជាតិ
Raglai បានចាប់ផ្ដើមដោយពិធីទាយរកដី។ មេផ្ទះបានយកអង្ករ៧គ្រាប់ដាក់លើដី
ហើយយកចានផ្កាប់ឡើងដើម្បីទាយរកភាពស័ក្តិសិដ្ឋនៃទេវតាដី។ ក្រោយរយៈ
ពេល៣យប់៣ថ្ងៃយកចានឡើងប្រសិនបើគ្រាប់អង្កនៅដដែលគឺល្អ។ ផ្ទះឈើ
ប្រពៃណីរបស់ជនរួមជាតិ Raglai ត្រូវបានរៀបក្នុងប្រភេទស្ថាប័ត្យកម្មប្រជាប្រិយ
និយមក្នុងសហគមន៍បណ្ដាជនជាតិភាតរៈនៅដំបន់ព្រៃភ្នំ។ វត្ថុធាតុដើម្បីសាងសង់
ផ្ទះឈើភាគច្រើនគឺឬស្សី ឈើព្រៃ ស្លឹកព្រៃ។ ស្ដីពីអត្តសញ្ញាណដោយឡែកនៃផ្ទះ
ឈើរបស់ជនរួមជាតិ Raglai បណ្ឌិត Thanh Phan អ្នកស្រាវជ្រាវវប្បធម៍ជនរួមជាតិ
Raglai ច្រើនឆ្នាំបានឲ្យដឹងថា៖
“ប្រសិនបើផ្ទះ Rong របស់បណ្ដាជនជាតិដំបន់ Tay Nguyen បានបង្ហាញភាព
គ្លាហាននោះ ប៉ុន្តែផ្ទះឈើរបស់ជនរួមជាតិ Raglai តូចជាង ស្ថិតនៅជើងភ្នំនៅ
កណ្ដាលព្រៃ។ ប្រការនេះបានរក្សាភាពរហោស្ថាននៃផ្ទះឈើរបស់ជនរួមជាតិ
Raglai និងបង្កើតនូវទម្លាប់ការពាររាល់តំលៃវប្បធម៍ដោយឡែករបស់ខ្លួន។”
ផ្ទះឈើរបស់ជនរួមជាតិ Raglai ត្រូវបានកសាងលើសសរជាច្រើន ពីដីឡើង
ដល់ផ្ទះមានកំពស់ប្រមាណ១ម៉ែត្រ។ ដំបូលមានរូបរាងដូចជាទូតមួយផ្កាប់ឡើង
តាមបណ្ដាអ្នកស្រាវជ្រាវថា ប្រការនេះបានសឲ្យឃើញរបត់ជួបប្រាស្រាយវប្បធម៍
របស់ក្រុមជនជាតិមានប្រភពដើមពី Nam Dao។ ផ្នែកចំឡែកក្នុងផ្ទះឈើរបស់ជន
រួមជាតិ Raglai គឺផ្ទះតូចឬធំសុទ្ធតែត្រូវមានសសរមួយនៅកណ្ដាលផ្ទះ ពីដំបូលចុះ
ដល់ដី។ ចំពោះជនរួមជាតិ Raglai នេះជាសសរព្រលឹង រាល់ពិធីសែនព្រេនរបស់
គ្រួសារសុទ្ធតែប្រព្រឹត្តទៅជុំវិញសសរស្នូលនៃផ្ទះ។ ក្នុងផ្ទះឈើប្រពៃណីរបស់ជន
រួមជាតិ Raglai សុទ្ធតែមានចង្ក្រាន។ អាចមានចង្ក្រាមជាច្រើននៅក្នុងផ្ទះ ប៉ុន្តែចង្ក្រាន
ស្នូលរបស់មេផ្ទះសុទ្ធតែមានភ្លើង។ នៅក្បែរចង្ក្រានភ្លើង លោកតាលោកយាយបាន
ដំណាលឲ្យកូនចៅវីរកថា រឿងព្រេងនិងចង្វាក់ចម្រៀងប្រជាព្រៃ Raglai។
តាមបណ្ដាសិប្បករ Raglai ថា ការបង្រៀនវីរកថាអាចអនុវត្តនៅកន្លែងជាច្រើន
ប៉ុន្តែគ្មានកន្លែងណាសម្ដែងល្អជាងនៅក្បែរចង្ក្រាន។ បណ្ដារាត្រីកំសាន្តវីរកថាដូច្នេះ
ហាក់ដូចជាធ្វើឲ្យជនគ្រប់រូបមានចំណាប់អារម្មណ៍ស៊ីជម្រៅជានូវព្រលឹងនៃវិរកថា
ផ្នែកវប្បធម៍របស់ជនរួមជាតិ Raglai។ ជនរួមជាតិ Raglai មានពិធីបុណ្យជាច្រើនក្នុង
ឆ្នាំនិងពិធីបុណ្យទាំងអស់បានប្រព្រឹត្តទៅជុំវិញផ្ទះឈើ។ លោក Chamale Nang ជន
រួមជាតិ Raglai បានឲ្យដឹងថា៖
“ខ្ញុំមោទនភាពអំពីជនជាតិខ្លួនមានផ្ទះឈើប្រពៃណី ពិសេសគឺក្នុងឱកាសពិធី
បុណ្យបានវាយឃ្មោះ Ma la លេងចាប៉ី Chapi។ បណ្ដាពិធីបុណ្យនេះបានជួយឲ្យយុវជន
Raglai យល់ច្បាស់ជាងទៀតនូវអត្តសញ្ញាណវប្បធម៍ជនជាតិខ្លួន។”
បណ្ដាផ្ទះឈើរបស់ជនរួមជាតិ Raglai មើលនៅខាងក្រៅប្រហែលជាស្ដួចស្ដើង
ប៉ុន្តែរឹងមាំណាស់។ នៅកណ្ដាលព្រៃភ្នំ បណ្ដាផ្ទះឈើសាមញ្ញប៉ុន្តែរឹងមាំដូចជា
អត្តចរិតរបស់ជនរួមជាតិ Raglai ស្លូតបូត្រស្មោះត្រង់ផ្សាភ្ជាប់ជីវភាពរស់នៅរបស់គេ
ជាមួយធម្មជាតិព្រៃភ្នំ។ នៅក្រោមដំបូលផ្ទះឈើនោះ សហគមន៍ជនរួមជាតិ Raglai
នៅរក្សាខឿនវប្បធម៍ពោពេញទៅដោយអត្តសញ្ញាណមោទនភាពរបស់ជនជាតិខ្លួន៕
TO TUAN