|
ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong Bi ខេត្ត Hoa Binh (VOV) |
Vovworld-Muong Bi ត្រូវបានចាត់ទុកជាប្រភពដើមរបស់វប្បធម៍ Muong។
ជនរួមជាតិ Muong Bi នៅភូមិ Ai ស្រុក Tan Lac ខេត្ត Hoa Binh នាបច្ចុប្បន្ននៅ
រក្សាបានទំនៀមទំលាប់ជីវភាពរស់នៅ ជំនឿធ្វើសក្ការបូជា របៀបស្លៀកពាក់
ប្រពៃណីរបស់ជនជាតិខ្លួន។ ជាពិសេសផ្ទះរបស់ជនរួមជាតិ Muong Bi ប្រៀប
ដូចជាសារមន្ទីអំពីជីវភាពរស់នៅរបស់គេដែរ។ ផ្ទះរបស់ព្រឹទ្ធាចារ្ស Bui Van Khan ជាផ្ទះផុតពីដីវិសេសវិសាលរបស់ជនរួមជាតិ Muong Bi។ សាមញ្ញ អ្វីៗទាំងអស់
សុទ្ធតែបានធ្វើពីឈើឬស្សីផ្ទះស្រូបយកខ្យល់ពេញមួយឆ្នាំ។ បើទោះបីជាត្រជាក់
ស្រួលនារដូវក្ដៅនិងត្រជាក់ក្នុងរដូវរងារប៉ុន្តែអ្នកភូមិ Ai និងលោក Khan មិនចង់
ផ្លាស់ប្តូរទេ។
“បណ្ដាកន្លែងផ្សេងៗផ្ទះផុតពីដីត្រូវបានធ្វើដោយឈើ។ នៅក្នុងភូមិនេះមាន
ផ្ទះផុតពីដីចំនួន២៣ប៉ុន្តែគ្មានផ្ទះផុតពីដីដោយឈើទេ។”
ចំពោះជនរួមជាតិ Muong ផ្ទះជាទ្រពសម្បត្តិដ៏ធំធេង ជាកន្លែងរស់នៅនេះក៏ជា
កន្លែងដែលប្រព្រឹត្តទៅពិថីសែនជីដូនជីតាផងដែរ។ ហេតុនេះហើយ ជនរួមជាតិ
Muong ប្រុងប្រយ័ត្នក្នុងពេលជ្រើសរើសដី ជ្រើសរើសទិសធ្វើផ្ទះ។ តាមទំលាប់របស់
ជនរួមជាតិ Muong គឺផ្ទះត្រូវទិសនឹងនាំមកនូវភ័ព្វសំណាងសំរាប់គ្រួសារ។លោក
Khan បានឲ្យដឹងថា៖
“ចូលក្នុងផ្ទះបានឃើញតុសក្ការបូជារបស់ម្ចាស់ផ្ទះដាក់នៅទិសណាគឺប៉ែកខាង
លើ។ បង្អួចនៅខាងនោះជាប៉ែកខាងក្រោម។ តុសក្ការបូជាដាក់តាមទិសផ្ទះ។ផ្ទះ
មានទិសណាគឺតុសក្ការបូជានៅទិសនោះ។ ផ្ទះភាគច្រើនត្រូវបានធ្វើបែទៅរកទិស
អាគ្នេយ៍។”
ផ្ទះផុតពីដីរបស់ជនរួមជាតិ Muong មានជណ្ដើរចំនួន២។ ជណ្ដើរធំនៅខាងមុខ
ផ្ទះនិងមួយទៀតដាក់នៅទ្វាក្រោយជិតនឹងអាងទឹក សំរាប់ការការដើរចុះឡើងដាំ
បាយរបស់នារី។ ជាពិសេសជណ្ដើររបស់ផ្ទះផុតពីដីត្រូវបានធ្វើតាមលេខសេសពី
ព្រោះតាមទស្សនាទានរបស់ជនរួមជាតិលេខសេសនាំមក សំណាងត្រជាក់ក្រជុំ។ ផ្ទះផុតពីដីត្រូវបានចែកជាល្វែងជាច្រើន ផ្ទះមានល្វែងជាច្រើនគឺបង្ហាញថាគ្រួសារ
នោះធូធារ។ សមាជិកនីមួយៗក្នុងគ្រួសារក៏ត្រូវបានបែងចែកកន្លែងស្នាក់នៅតាម
រៀបរយពិតប្រាកដ។ លោក Bui Van Hai នៅភូមិ Ai បានឲ្យដឹងថា៖
“ប្តីប្រពន្ធដែលទើបនឹងរៀបការបានស្នាក់នៅក្នុងល្វែងក្នុងចុងក្រោយ។ អ្នកណាមិនទាន់មានប្តីប្រពន្ធបានស្នាក់នៅល្វែងកណ្ដាលរីឯឪពុកម្ដាយនៅល្វែងខាង
ក្រៅ។ រីឯភ្ញៀវបានដេកនៅល្វែងខាងក្រៅ។ រីឯពេលពិសារបាយគឺភ្ញៀវបានអង្គុយពិសារនៅល្វែងខាងក្រៅ គ្រួសារធម្មតាពិសារបាយនៅល្វែងកណ្ដាល។”
ពេលវេលាដែលជនរួមជាតិ Muong សាងសង់ផ្ទះជាធម្មតាក្នុងខែទី១ ទី២ ទី៣
និងទី៥តាមច័ន្ទកតិ។ លោក Hai បានឲ្យដឹងបន្ថែមទៀតថា៖
“ថ្ងៃសាងសង់ផ្ទះគឺវាយស្គរហៅភូមិទាំងមូលប្រមូលផ្ដុំធ្វើ។ ឥឡូវនេះមាន
លក្ខណៈអភិវឌ្ឍន៍ ប៉ុន្តែមុននេះភូមិមានការកំណត់ថាពេលប្រក់ស្មៅនោះគ្រួសារ
នីមួយៗត្រូវត្រៀមរៀបចំរួមចំណែក។ ការរួមចំណែកជាបន្តបន្ទាប់ដល់គ្រួសារណា
ក៏ដូច្នេះដែរ សហគមន៍ជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”
ប៉ុន្មានជំនាន់បានកន្លងផុតទៅសព្វថ្ងៃផ្ទះផុតពីដីនីមួយៗរបស់ជនរួមជាតិ Muong
Bi នៅ Hoa Binh នៅតែរក្សាដដែលរាល់ចំណុចស្ថាប័ត្យកម្មបុរាណ បង្ហាញបាននូវរូបរាងនៃខឿនវប្បធម៍មួយមានតាំងពីយូរលង់មក។ ពីព្រោះថា ផ្ទះផុតពីដីជាការបង្ហាញដ៏ច្បាស់លាស់បំផុតអំពីជីវភាពរស់នៅនិងទំនៀមទំលាប់របស់ជនរួមជាតិ
Muong Bi៕