ពិធីការជំនឿរបស់ជនរួមជាតិ Muong


ពិធីការជំនឿរបស់ជនរួមជាតិ Muong - ảnh 1
លោក Bui Van Lung គ្រូអារក្សម្នាក់នៅស្រុក Tan Lac ខេត្ត Hoa Binh (nguoiduatin.vn)

        Vovworld-នៅខេត្ត Hoa Binh នាបច្ចុប្បន្នមានគ្រូអារក្សប្រមាណ៣០០​នាក់។
គ្រូអារក្សដើរតួនាទីសំខាន់ក្នុងជីវភាពខាងព្រលឹងនិងជំនឿរបស់ជន​រួមជាតិ Muong។
 លោក Bui Van Lung គ្រូអារក្សម្នាក់នៅស្រុក Tan Lac ខេត្ត Hoa Binh បានឲ្យដឹងថា៖

        “ដើម្បីធ្វើបានគ្រូអារក្សដំបូងគឺត្រូវជាអ្នកតំណរប្រពៃណីក្នុងគ្រួសារ។ ទី២ត្រូវ
ជាអ្នកមានចិត្ត​ស្មោះ​ត្រង់។ ក្នុងភូមិមានគ្រូអារក្សជាច្រើន មានក្មេងមានអ្នកចាស់។
មុន​នេះត្រូវបានបង្រៀនបន្តដោយមាត់ឥឡូវនេះបានសសេរចេញ។”

        គ្រូអារក្សមិនត្រឹមតែចេះអក្សរបុរាណដែលបានរក្សាក្នុងសៀវភៅ​បុរាណទំនៀម
ទំលាប់ពិធីការរបស់ជនរួមជាតិប៉ុណ្ណោះទេ ថែមទាំងជាអ្នកមាន​លទ្ធភាពទាក់ទងនិង
បួងសួងទេវតាតាមថែរក្សាឲ្យមនុស្សមានជីវភាពធូធា​សុភមង្គលទៀតផង។ ពីមុនមក
ជនរួមជាតិ Muong នៅតែរក្សាភាពស្អាត​ក្នុងទម្លាប់ធ្វើសក្ការបូជា។ លោក Lung បាន
ឲ្យដឹងថា៖

        “ជនរួមជាតិ Muong មានបទបួងសួងជាច្រើនសំរាប់ទេវតាដទៃនៅឱកាសខុស
ពីគ្នា ឧទាហរណ៍អ្នកតាដីសែនខុសប្លែកនឹងអ្នកតាចង្ក្រាន។ ធ្វើសក្ការបូជា​ថ្ងៃ​តេតក៏
ខុសគ្នាដែរ។ បណ្ដាបទបួងសួងជាភាសា Muong ទាំងស្រុង។ បទបួងសួង​នីមួយៗ
​អស់រយៈពេលប្រមាណ១ម៉ោង។”

        ក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Muong មានពិធីសែនព្រេនជាច្រើនដូច​ជាធ្វើ
សក្ការបូជាភូមិ ធ្វើសក្ការបូជា Muong បួងសួងឲ្យភូមិឃុំ Muong សុខសាន្ត​ត្រាណ។ ពិធី
សែនព្រេនព្រៃបួងសួងសូមឲ្យទេវតាព្រៃមកថែរក្សាឲ្យព្រៃភ្នំភូមិ Muong សុខសាន្តត្រាណសម្បូរធូធារ។ សែនព្រេនជូនព្រលឹងអ្នកស្លាប់ទៅឋាន​លើ​ជាដើម។ គ្រូអារក្សបានជួយ
ឲ្យសហគមន៍ជាច្រើនក្នុងការពង្រឹងជីវភាព​រស់នៅខាងស្មារតី​បង្កើនជំនឿជាក់និង
កំលាំងរស់សំរាប់មនុស្សចំពោះការ​លំបាក​​ក្នុងជីវភាពរស់នៅជាដើម។

        “ថ្ងៃនេះជាថ្ងៃចាប់ផ្ដើមឲ្យឆ្នាំថ្មី ខ្ញុំបានទិញសំណែនផ្លែឈើសូមអញ្ចើញ​ជីដូនជីតា
ក្នុងភូមិ Muong មកពិសារ។​ជីដូនជីតាតាមថែរក្សាឲ្យកូនចៅរកស៊ី​និង​អភិវឌ្ឍន៍។”

        ជីវភាពរស់នៅខាងស្មារតីរបស់ជនរួមជាតិ Muong បានបង្ហាញតាមរយៈ​ពិធី​ការ
​សែនព្រេន។ លោកស្រី Bui Thi Loan ជនជាតិ Muong នៅភូមិ Phong Phu ស្រុក Tan Lac
បានឲ្យដឹងថា ក្នុងឆ្នាំជនរួមជាតិ Muong បានយកចិត្ត​ទុក​ដាក់ដល់​ពិធី​សែន​ព្រេនចុងឆ្នាំ
ដើម្បីរាយការណ៍ជាមួយជីដូនជីតាអំពិមួយឆ្នាំ​កន្លងមកនិងអញ្ចើញ​គេ​ត្រឡប់មកទទួល
បុណ្យតេតជាមួយគ្រួសារ។

        “គ្រូអារក្សជាអ្នកសំខាន់ក្នុងជីវភាបរស់នៅ។ មានផ្នែកដែលយើងមិន​ចេះ​មិន​អាន
បាន។ ហេតុនេះហើយការងារនោះពឹងគ្រូអារក្សបួងសួងឲ្យ។ ដូចជា​គ្រួសារ​ខ្ញុំ រាត្រីឆ្លង
ចូលឆ្នាំថ្មីមានមាន់បាយតំណើបគឺយើងសែនព្រេន រីឯ​ពេល​បុណ្យ​តេតសំខាន់គឺត្រូវការ
មានគ្រូសែន។”

        លោកស្រី Bui Thi Bien នៅភូមិ Phong Phu បានចាត់ទុកថា បណ្ដាបទ​សែន​ព្រេន​ដែល
បានបង្ហាញក្នុងពិធីការនានា ព្រលឹងជាថ្នាំចាំបាច់ក្នុងជីវភាព​រស់នៅ​ខាង​ស្មារតីរបស់ជន
រួមជាតិ Muong តាំងពីយូរយាមក។

        “តាមទំនៀមទំលាប់ជនរួមជាតិ Muong គឺមានគ្រូអារក្សទើបឆ្នាំថ្មីមាន​ភ័ព្វ​សំណាង
ង្រើន។ ចុងឆ្នាំគឺយើងអញ្ចើញគ្រូសែនមក។ គ្រូអារក្សត្រឹមតែធ្វើ​ប្រការ​ល្អ មិន​ធ្វើ​អ្វីជះ
ឥទ្ធិពលដល់ប្រជាជនឡើយ។”

        គ្រូអារក្សបានបង្រៀនពីជំនាន់នេះទៅជំនាន់នោះ មានអត្តសញ្ញាណវប្បធម៍​ដោយ
​ឡែករបស់ជនរួមជាតិ Muong។ គ្រូសែនព្រេនក៏ជាអ្នកសម្ដែងរាល់ប្រការ​វប្បធម៍​ជនរួម
ជាតិ Muong ជួយឲ្យសហគមន៍ឆ្ពោះទៅរាល់ប្រការល្អក្នុងជីវភាព​រស់នៅ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ