ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនរួមជាតិ Raglai
TO TUAN -  
|
ពិធីបុណ្យអំណរស្រូវថ្មីរបស់ជនរួមជាតិ Raglai (dulichvietnam.com.vn) |
Vovworld-ក្នុងជីវភាពរស់នៅជនរួមជាតិ Raglai បានជឿជាក់ថា ក្នុងពិភព
ធម្មជាតិបានមានទេវតាជាច្រើនក្នុងបណ្ដាពិធីបុណ្យដែលទាក់ទិនដល់ជីវិតមនុស្ស
ដល់ព្រះម៉ែស្រូវនោះ Giang (មេឃ)គឺជាព្រលឹងនៃព្រះម៉ែស្រូវ ជាទេវតាកំពូលមាន
មហិទ្ធិឬទ្ធិទៅលើផលិតកម្មនិងជីវភាពរស់នៅរបស់គេ។ តាមបណ្ដាព្រឹទ្ធាចារ្ស
Raglai ថា ពិធីបុណ្យនេះបានបង្កើតឡើងពីយូរយារមកហើយនិងជនរួមជាតិ Raglai
បានរៀបចំបុណ្យនេះដើម្បីអំណរគុណដល់ព្រលឹងស្រូវដែលបានលូតលាស់ប្រទាន
ស្បៀងអាហារចិញ្ចឹមមនុស្ស។ លោក Mau Quoc Tien អ្នកស្រាវជ្រាវជនជាតិ Raglai
បានឲ្យដឹងថា៖
“ជនរួមជាតិ Raglai គោរពការផលិតកម្មកសិកម្មនិងពិធីបុណ្យអំណរស្រូវថ្មីគឺ
មិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់ជនរួមជាតិ Raglai។ គោដៅនៃពិធីបុណ្យ
អំណរស្រូវថ្មីគឺបួងសួងសូមឲ្យទេវតាអំណោយរដូវអំណោយផល។ ជនរួមជាតិ
Raglai បានរៀបចំពិធីបុណ្យនេះមានចរិតលក្ខណៈមហាគ្រួសារក៏ជាសម្ដែងអំណរ
គុណបងប្អូនក្នុងសហគមន៍ Palay (ភូមិ) ដែលបានជួយឧបត្ថម្ភគ្រួសារគេក្នុង
ផលិតកម្មការប្រមូលផលក្នុងឆ្នាំ។”
ជារៀងរាល់ឆ្នាំនាខែមិនានិងខែមេសាជនរួមជាតិ Raglai បានរៀបចំពិធីបុណ្យ
អំណរស្រូវថ្មី។ដើម្បីត្រៀមរៀបចំសមរាប់ពិធីបុណ្យសំខាន់បំផុតក្នុងឆ្នាំ នារីបាន
ត្រៀមរៀបចំគ្រឿងសំណែន បុរសបានធ្វើដងទង់សម្អាតផ្ទះស្វាគមន៍ជីដូនជីតាមក
អំណរស្រូវថ្មី។ ពិធីបុណ្យនេះត្រូវមានសត្វមាន់អង្ករពូធម្លូស្លានិងស្រាអិច។ នេះជា
គ្រឿងសំណែនកូនចៅជនរួមជាតិ Raglai ថ្វាយជូនរាយការណ៍ជាមួយជីដូនជីតានូវ
សមិទ្ធិផលមួយឆ្នាំធ្វើពលកម្មដ៏នឿយហត់និងបួងសួងសូមឲ្យជីដូនជីតាថែរក្សារដូវ
ឆ្នាំក្រោយអំណោយផលជាងទៀតគ្រួសារមានសុខភាពល្អ។ ក្នុងពិធីបុណ្យសែន
ព្រេនទេវតាស្រូវនោះ គ្រូសែនមានបទចម្រៀងបួងសួង។ ក្នុងនោះមានឃ្លា អើយ
Giang ឆ្នាំចាស់បានកន្លងផុតទៅ ឆ្នាំថ្មីបានមកដល់ ពឹងលើ Giang ដែលប្រជាជនមាន
សុខភាពល្អ ជីវភាពសម្បូរធូធារ។ សូមថ្វាយ Giang មកទទួលពិធីបុណ្យ។ បន្ទាប់ពី
ពិធីការសែនគឺដល់ពិធីបុណ្យ ពេលនេះស្រាអិចបានយកទៅ សំនៀងរួមផ្សំក្នុងស្នូរ
ឃ្មោះ Ma la ដ៏រន្ទឺ ជនគ្រប់រូបបានចូលរួមដ៏សប្បាយទល់ដល់ភ្លឺ។ រាល់ត្រកូលសុទ្ធតែ
បានរៀបចំនិងចាត់ទុកបុណ្យអំណរស្រូវថ្មីជាពិធីបុណ្យដើមឆ្នាំ។ ព្រឹទ្ធាចារ្ស Mang
Khe ជនជាតិ Raglai បានឲ្យដឹងថា៖
“គ្រួសារនីមួយៗបានធ្វើ ហើយប្រមូលផ្ដុំអ្នកភូមិទាំងមូលមកទទួលទាន។ ពិធី
បុណ្យនេះដើម្បីកូនចៅអ្នកភូមិធ្វើអ្វីក៏ជោគជ័យដែរ។ យើងអំណរគុណជីដូនជីតាគឺ
ជីដូនជីតាផ្ដល់អំណោយផល។ ទាំងអស់គឺមកពីពិធីបុណ្យនេះជីដូនជីតាថែរក្សានិង
ជានិទាឃៈរដូវជានិច្ច។”
ចំណុចពិសេសមួយដែលមិនអាចមិននិយាយដល់ក្នុងពិធីបុណ្យរបស់ជនរួមជាតិ
Raglai នោះគឺភ្លើង។ ភ្លើងត្រូវបានចាត់ទុកជាវត្ថុពិសិដ្ឋអញ្ចើញជីដូនជីតាមកអំណរស្រូវ
ថ្មី។ ពិធីបុណ្យក៏ជាឱកាសដើម្បីជីដូនជីតាក្នុងត្រកូលនៅគ្រប់ទិសទីប្រមូលផ្ដុំដើម្បីជួប
មុខសាកសួរសុខទុកគ្នា។ រាល់ជមលោះក្នុងត្រកូលបានសម្រុះសម្រួលខណៈដែលគេ
ផឹករួមស្រាពាងសែនជីដូនជីតា ពីនើផ្សាភ្ជាប់បន្ថែមនូវស្មារតីសាមគ្គីភាពក្នុងសហគមន៍៕
TO TUAN