របៀបរស់នៅក្នុងគ្រួសាររបស់ជនជាតិ San Chi

(VOVworld)-តាំងពីយូរយាមក ជនជាតិ San Chi នៅស្រុក Luc Ngan ខេត្ត Bac
Giang តែងតែគោរពប្រពៃណីគ្រួសារនិងវង្សត្រកូលរបស់ខ្លួន។ សមាជិក ក្នុង
ក្រុមគ្រួសារនីមួយៗ ចាប់ពីជីដូនជីតា ឪពុកម្តាយរហូតទៅដល់កូនចៅសុទ្ធតែ មានមនសិការពូនជ្រុំមនោសញ្ចេតនាក្នុងគ្រួសារ។  ហើយសមាជិកម្នាក់ៗ ក្នុង គ្រួសារតែងតែមានរបៀបរបបនិងគោរពគ្នាទៅវិញទៅមក គ្មានការ រើសអើងរថា តើកូនណាជាកូនប្រសាស្រីឬកូនណាជាកូនប្រសាប្រុសឡើយ។

របៀបរស់នៅក្នុងគ្រួសាររបស់ជនជាតិ San Chi - ảnh 1
យុវជនជនជាតិ​ San Chi

        ពេលវេលានៅតែកន្លងទៅ ទំនៀមទម្លាប់និងពិធីការមួយចំនួនក្នុងគ្រួសារ និងក្នុងសហគមន៍របស់ជនជាតិ San Chi នៅស្រុក Luc Ngan អាចមានការផ្លាស់ ប្តូរឲ្យសមស្របទៅនឹងសម័យកាលទំនើប ប៉ុន្តែតម្លៃប្រពៃណីល្អប្រសើក្នុងគ្រួ
សារនៅតែបានរក្សា ធ្វើជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជំនាន់កូនចៅក្រោយៗ
យកតម្រាប់តាម។ បណ្ឌិត Dang Thi Hoa អនុប្រធានវិទ្យាស្ថានគ្រួសារនិងភេទ
បាន ឲ្យដឹងថា៖

       “ទំនាក់ទំនងក្នុងគ្រួសាររវាងឪពុកម្តាយជាមួយកូន រវាងជីដូនជីតាជាមួយ​ចៅគឺត្រូវមានរបៀបរាបរយ។ ប្រការនេះរក្សាបាននូវរបៀបរស់នៅក្នុងគ្រួសារ
មួយយ៉ាងល្អប្រពៃ មានភាពកក់ក្តៅ និងជួយទំនុកបំរុងទៅវិញទៅមក។ ចំណែក
ខាងពលកម្មវិញ ពួកគេធ្វើការបែងចែកការងារគ្នាយ៉ាងសមរម្យ  តូចធ្វើការងារ តូចហើយធំធ្វើការធំ”។

      ក្នុងគ្រួសារជនជាតិ San Chi ឪពុកជាអ្នកមានសិទ្ធិអំណាចក្នុងគ្រួសារបន្ទាប់ មកគឺកូនប្រុសច្បង។ការងារទាំងអស់ក្នុងគ្រួសារក៏ត្រូវបានចាត់ចែងដោយលោក
ឪពុក ហើយលោកក៏ជាអ្នកដាក់ចេញផែនការជាក់ស្តែងដែរ។ តាមបណ្ឌិត Dang
Thi Hoa ថា​ ការបែងចែកសិទ្ធិអំណាចក្នុងគ្រួសារដូច្នេះមែន ប៉ុន្តែពេល អនុវត្ត
ការងាររបស់ខ្លួនគឺសមាជិកក្នុងគ្រួសាមានការគោរពគ្នាណស់៖

      “ស្តីពីបញ្ហាភេទក្នុងគ្រួសារ ក៏ប្រកបទៅយ៉ាងល្អប្រសើរដែរ ឧទាហរណ៍ នារីគ្រប់គ្រង់ការងារមេផ្ទះហើយ ប្រុសៗធ្វើការងារធ្ងន់ៗ។ តាមខ្ញុំថា នេះជា ជនជាតិមួយដែលមានសមភាពភេទខ្ពស់ហើយការអប់រំរបស់ជីដូនជីតាគឺចំពោះ កូនចៅគឺល្អប្រសើរណាស់ ដូច្នេះហើយបានជាប្រពៃណីក្នុងគ្រួសារត្រូវបាន
រក្សាយ៉ាងល្អ”។

      ពេលដែលឪពុកម្តាយលាចាកលោក ទ្រព្យសម្បត្តិត្រូវធ្លាក់ទៅលើកូនប្រុស 
ៗ ជាអ្នករ៉ាបរង ហើយកូនប្រុសច្បងតែងទទួលបានមួយភាគធំ។ ប្រសិនបើ គ្រួសារណាគ្មានកូនប្រុស គឺកូនប្រសាប្រុសណាដែលមានចិត្តកតញ្ញូវនឹងត្រូវបាន ជ្រើសរើសឲ្យទទួលមរតក៌។ កូនប្រសាប្រុសនោះ មានកាតព្វកិច្ចសែនជីដូនជីតា ឲ្យគ្រួសារខាងប្រពន្ធ។​ ដោយហេតុនេះ ទំនាក់ទំនងរវាង ម្តាយខាងប្តី ជាមួយកូន
ប្រសាស្រីនិង រវាងឪពុកម្តាយខាងប្រពន្ធជាមួយកូនប្រសា ប្រុសគឺមានភាពស្និទ
ស្នាលនិង មនោសញ្ចេតនាជាមួយគ្នា។ លោកស្រី Ly Thi Ba នៅភូមិ Ho ស្រុក
Luc Ngan បានឲ្យដឹងថា៖

     “កូនប្រសាស្រីមកដល់គ្រួសារ គឺ ចាត់ទុកនាងដូចជាកូនស្រីបង្កើត ។ នាងខ្ញុំ មានកូនប្រសាប្រុសបីនាក់ តែខ្ញុំចាត់ទុកពួកគាត់ដូចកូនខ្ញុំបង្កើតអញ្ជឹង។ កូនណា សុភាពរៀបសារគឺមានមនោសញ្ចេតនាខ្លាំងជាងបន្តិច ប៉ុន្តែតាមពិត ស្រឡាញ់
អាណិដូចគ្នាទេ”។

     ជនជាតិ San Chi សង្កត់ធ្ងន់ទៅលើមនោសញ្ចេតនា។​ក្នុងបុណ្យតេតប្រពៃ
ណីជារៀងរាល់ឆ្នាំ ជនជាតិ San Chi តែងតែនាំគ្នាទៅសាកសួរសុខទុក្ខ បងប្អូន
សាច់ជិត សាច់ឆ្ងាយ។ ពួកគេបានជូនពរគ្នាទៅវិញទៅមកដោយពាក្យពេជ្រល្អ
បំផុត ។ ទោះបីនៅឆ្ងាយពីគ្នាក៏ដោយ ក៏ពួគគេនៅតែចំណាយពេលទៅសួរសុខ
ទុកគ្នាដែរ។ ឪពុកម្តាយជនជាតិ San Chi ពេលចាស់ជរា ជាធម្មតាទៅរស់នៅ
ជាមួយកូនប្រុសពៅ ឬចែកគ្នាទៅនៅជាមួយកូនៗក្នុងបំណងជួយប្រដៅណែនាំ
កូនឲ្យចេះរកស៊ី។  ក្នុងគ្រួសារជន ជាតិ San Chi ប្រសិនបើឪពុកម្តាយមានអាយុ វែងនិងមានសុខភាពល្អនោះគឺមោទនភាពរបស់កូនៗចំពោះសហគមន៍និង
សង្គម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ