អភិរក្សវីរកថារបស់ជនរួមជាតិ M’Nong
TO TUAN -  
Vovworld-វីរកថាជារបៀបនិទានរឿងដោយកំណាព្យផ្សាយគ្នាពីមាត់ទៅ
មាត់មួយពីជំនាន់នេះទៅជំនាន់នោះនិងអភិវឌ្ឍន៍នៅ Tay Nguyen ដំបន់ខ្ពស់រាប
ភាកកណ្ដាលវៀតណាមយ៉ាងខ្លាំងក្លា។ ជនរួមជាតិ M’Nongចាត់ទុកថា អ្នកដែល
ចាំវិរកថាជាច្រើនគឺដោយសារទេវតាប្រទានឲ្យគេ ពីព្រោះមានវីរកថាវែងមាន
ពាក្យនិទានរាប់ម៉ឺន ត្រូវចំណាយពេលវេលាពី៣ដល់៤យប់ទើបនិទានបានអស់។
ក្នុងចំណោមសិប្បករជនរួមជាតិ M’Nong ច្រៀងនិទានវីរកថាល្បីឈ្មោះនោះ
លោក Dieu Klung ភូមិ Tul A ឃុំ Ea Wel ស្រុកភូមិ Don ខេត្ត Dac Lac ជាអ្នកចាំនិង
មានលទ្ធភាពនិទានបានវីរកថាជាច្រើន។ លោក Dieu Klung បានសំណេះសំណាល
ថា៖
“វីរកថាមានតាំងពីយូរយាណាស់មកហើយ មិនបានដឹងថាឆ្នាំណាឡើយ វា
ត្រូវបានផ្សាយពីមាត់មួយទៅមាត់មួយតែប៉ុណ្ណោះ។ មុននេះខ្ញុំបានដើរតាម
ឪពុកម្ដាយទៅស្ដាប់ហើយបានចាំតែប៉ុណ្ណោះ។”
ដោយផ្នែកវប្បធម៍ពិសេស វីរកថាជារបៀបនិទានរឿងផ្សាយដោយមាត់គ្នា
ខ្លឹមសារវីរកថាភាគច្រើនក្នុងការចង់ចាំរបស់សប្បករមានអាយុច្រើនដោយហេតុ
នេះការរក្សាអភិរក្សវីរកថាកាន់តែក្លាយទៅជាបន្ទាន់។ រួមជាមួយបរិយាកាសនិទាន
វីរកថា Tay Nguyen កំពុងបានវៀតណាមស្នើរដើម្បីអង្គការវិទ្យាសាស្ត្រនិងអប់រំអង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ជាបេតិកភ័ណ្ឌវប្បធម៍អរូបីយ៍
របស់មនុស្សលោក វិរកថា Ot N’Rong របស់ជនរួមជាតិ M’Nongក៏ត្រូវបានវាយតំលៃជាវីរកថាមានប្រវែងឯកទគ្គកម្មរបស់ពិភពលោក។សំដៅអភិរក្សវីរកថា ជាតំលៃវប្បធម៍ថ្លៃថ្លារបស់បណ្ដាជនជាតិ តាំងពីឆ្នាំ២០០៥មក វិទ្យាស្ថានស្រាវជ្រាវវប្បធម៍វៀតណាមបានសហការជាមួយដំបន់នានាបើកថ្នាក់រៀនវីរកថានៅនឹងទី
កន្លែងសំរាប់យុវជនជនជាតិភាគតិច។ លោកស្រី Luong Thanh Son នាយិការសារៈ
មន្ទីជនជាតិខេត្ត Dac Lac បានឲ្យដឹងថា៖
“ដើម្បីអភិរក្សវីរកថា មានវិធានការរបៀបអភិរក្សជាច្រើន។ ក្នុងនោះផ្នែកវប្បធម៍គួរធ្វើល្អការងារគ្រប់គ្រងជួយឲ្យការអភិរក្សប្រកបដោយប្រសិទ្ធភាពជាង។
នាពេលថ្មីៗនេះ ខ្ញុំក៏បានមកស្រុក Chu M’gar (ខេត្ត Dac Lac) បានឃើញថា
សហគមន៍ជនរួមជាតិ M’Nong នៅទីនេះមានការខំប្រឹងប្រែងជាច្រើនក្នុងការរៀបចំថ្នាក់រៀនវីរកថាសំរាប់កូនចៅនៅដំបន់។ គេក៏បានយកចិត្តទុកដាក់ដល់
សិប្បករផងដែរ។”
ក្នុងសង្គមនាបច្ចុប្បន្នវីរកថានៅតែដើរតួនាទីសំខាន់ក្នុងជីវភាពរបស់ជនរួមជាតិ
M’Nong។ វីរកថាជួយឲ្យជំនាន់កូនចៅយល់អំពីប្រភពដើមមោទនភាពអំពីប្រពៃណីវប្បធម៍វិសេសវិសាលរបស់ជនជាតិខ្លួន។ ដោយហេតុនេះ ការស្រាវជ្រាវរក្សានិង
អភិរក្សរាល់តំលៃវីរកថាកាន់តែមានអត្ថន័យជាងទៀត។របៀបអភិរក្សវីរកថាល្អ
បំផុតគឺបង្កលក្ខណៈដើម្បីវីរកថាត្រូវបានថែទាំនិងរស់ក្នុងបរិយាកាសសហគមន៍
ជនជាតិដំបន់ធ្វើបានដូច្នេះវីរកថា M’Nong នឹងបន្តបានរក្សាគង់វង្សជាមួយភូមិឃុំ
នៅដំបន់ Tay Nguyen៕
TO TUAN