កងកម្លាំងចម្រុះអន្តរជាតិដកទ័ពចេញពីមូលដ្ឋានយោធានៅអ៊ីរ៉ាក់

(VOVWORLD) - កងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិកកាលពីថ្ងៃទី ២៣ខែសីហាបានដកចេញពីមូលដ្ឋានយោធាតាហ្ស៊ីនៃប្រទេសអ៊ីរ៉ាក់ និងផ្ទេរមូលដ្ឋាននេះទៅឱ្យកងកម្លាំងសន្តិសុខអ៊ីរ៉ាក់។
កងកម្លាំងចម្រុះអន្តរជាតិដកទ័ពចេញពីមូលដ្ឋានយោធានៅអ៊ីរ៉ាក់ - ảnh 1 កងកម្លាំងចម្រុះអន្តរជាតិដកទ័ពចេញពីមូលដ្ឋានយោធានៅអ៊ីរ៉ាក់ (រូបថត៖ Reuters)

ការដកទ័ពចេញនេះបានធ្វើឡើង ក្នុង រយៈពេលប៉ុន្មានថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិកលោក  Donald Trump បាននប្រកាសដកកងទ័ពអាមេរិកដែលនៅសេសសល់មួយចំនួនតូចនៅអ៊ីរ៉ាក់។ នាបច្ចុប្បន្ន អាមេរិកបានដាក់ពង្រាយទាហានប្រមាណ ៥០០០ នាក់នៅអ៊ីរ៉ាក់ហើយកងកម្លាំងចម្រុះត្រូវបានដាក់ពង្រាយមានចំនួន ២៥០០ នាក់ផងដែរ។

មុននេះ សភាអ៊ីរ៉ាក់កាលពីដើមឆ្នាំនេះបានបោះឆ្នោតសម្រាប់ការអនុម័តលើសំណើរសុំរបស់កងកម្លាំងបរទេសាស្តីពីការដក ចេញពីប្រទេសនេះ។ ក្នុងរយៈពេលជាច្រើនខែកន្លងមកនេះ សម្ព័ន្ធភាពកងទ័ពចម្រុះអន្តរជាតិបានដកខ្លួនចេញពីមូលដ្ឋានយោធាចំនួន ៦ កន្លែងនៅអ៊ីរ៉ាក់តាមកាលវិភាគដែលបានសន្យាជាមួយរដ្ឋាភិបាលអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ