កងកម្លាំងប៉ូលីសសមុទ្រត្រូវការពារអធិបតេយ្យភាពនិងសកម្មភាពសេដ្ឋកិច្ចនៅលើសមុទ្រ

កងកម្លាំងប៉ូលីសសមុទ្រត្រូវការពារអធិបតេយ្យភាពនិងសកម្មភាពសេដ្ឋកិច្ចនៅលើសមុទ្រ - ảnh 1
កងកម្លាំងប៉ូលីសសមុទ្រត្រូវការពារអធិបតេយ្យភាពនិងសកម្មភាពសេដ្ឋកិច្ចនៅលើសមុទ្រ (VOV)


(VOV)- កងកម្លាំងប៉ូលីសសមុទ្រត្រូវការពារអធិបតេយ្យភាពនិងសកម្ម​ភាព​សេដ្ឋកិច្ចនៅលើសមុទ្រ។ នេះគឺជាការអះអាងរបស់ប្រធានរដ្ឋ​វៀត​ណាម
លោក Truong Tan Sang ក្នុងជំនួបប្រាស្រ័យជាមួយកងកម្លាំងត្រួត​ពិនិត្យនេសាទ  និងប៉ូលីសសមុទ្រវៀតណាម នាព្រឹកថ្ងៃទី១ កក្កដា នៅរដ្ឋ​ធានីហាណូយ។ អញ្ជើងទៅ​សាក់សួរសុខទុក្ខ និងជូនអំណោយបណ្ដា​កង​កម្លាំងត្រួតពិនិត្យនេសាទ និងប៉ូលីសសមុទ្រវៀតណាម ​ប្រធានរដ្ឋ Truong
Tan Sang បានស្ងើចសរសើរបណ្ដាសកម្មភាពប្រតិបត្តិច្បាប់នៅលើសមុទ្រ​របស់បណ្ដាកម្មាភិបាល យុទ្ធជន បុគ្គលិកនៃកងកម្លាំងត្រួតពិនិត្យសមុទ្រ ​ក្នុងរយៈបេល២ខែកន្លងទៅ ​ចាប់ពីពេលដែលចិនបានដាក់ស្ថានីយ​ខួង ​Haiyan Shiyou ៩៨១ ដោយខុសច្បាប់នៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និង​តំបន់​ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ប្រធានរដ្ឋបានសង្កត់ធ្ងន់​ថា៖ ​កងកម្លាំងប្រតិបត្តិច្បាប់នៅលើសមុទ្រ កងកម្លាំងប៉ូលីសសមុទ្រ មិន
គ្រាន់តែប្តេជ្ញាតស៊ូ ស្នើចិនត្រូវដកស្ថានីយខួង Haiyan Shiyou ៩៨១ ​ដើម្បី​ការពារអធិបតេយ្យភាពប៉ុណ្ណោះទេ ថែមទាំងត្រូវបំពេញភារកិច្ចការពារ
អ្នកនេសាទធ្វើសកម្មភាពនៅលើសមុទ្រ និងសកម្មភាពរុករកប្រេងឧស្ម័ន
 …ជាដើម ទៀតផង។ ប្រធានរដ្ឋ Truong Tan Sang បានអះអាងថា៖បក្ស 
រដ្ឋ ជានិច្ចកាលបង្ក​លក្ខណះ​ងាយស្រួលបំផុត ដើម្បីគ្រប់កងកម្លាំងប្រ​តិ
បត្តិច្បាប់នៅលើសមុទ្របំ​ពេញភារកិច្ចប្រកបដោយជោគជ័យ។ 

  “ ចិនជានិច្ចកាលឃោសនាថា៖នាវារបស់វៀតណាមបុកនាវាចិនរា​ប់​
ពាន់​លើក​។ ប៉ុន្តែគេមិនយល់​ថា នាវារបស់វៀតណាមតូចជាង​មាន​កម្លាំងតូចជាង អញ្ជឹងនាវារបស់វៀតណាមត្រូវធ្វើយ៉ាងម៉េចដើម្បូបុកបាន​នាវាធំៗរបស់ចិននោះ។ នាវារបស់វៀតណាមមិនដែលបាញ់ទឹកដាក់
លើនាវា​របស់ចិនទេ ហើយក្នុងពេលនោះ នាវារបស់ចិនមើលងាយទៅលើ​អាយុជីវិតរបស់បណ្ដា្ងកម្លាំងប្រតិបត្តិច្បាប់នៅលើសមុទ្រ និងអ្នកនេសាទ​វៀតណាម។ ខ្ញុំសង្ឃឹមថា៖ ប្រជាជនចិនយល់ដឹងបានស្ថានភាពជាក់ស្ដែង
នេះ។ ប្រជាជនវៀតណាមស្នេហារសន្តិភាព អត់ធ្មត់ គឺដើម្បីសន្តិភាព ​សុវត្ថិភាពនាវាចរណ៍ក្នុងតំបន់នេះ។ ប៉ុន្តែវៀតណាមមិនអន់ខ្សោយទេ ​និងវៀតណាមប្តេជ្ញាការពារអធិបតេយ្យភាបរបស់ខ្លួន៕  ”

ប្រតិកម្មទៅវិញ

ផ្សេងៗ