កងកំលាំងដែលដឹកនាំដោយបារាំងបានចូលទៅជិតដល់ទីក្រុង Timbuktu ម៉ាលី
(VOVworld) – នាថ្ងៃទី ២៧ មករា កងកំលាំងដែលដឹកនាំដោយបារាំងបានចូលទៅជិត
ដល់ទីក្រុង Timbuktu ក្រោយពី ដណ្ដើមជ័យជំនះនៅ បណ្ដាទីរួមស្រុកផ្សេងៗទៀត ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងកំលាំងពូគឧទ្ទាមឥស្លាមភាគខាងជើងម៉ាលី។ មុននោះ
នាថ្ងៃទី ២៦ មករា កងកំលាំងរបស់បារាំងបានដណ្តើមជ័យជំនះ នៅ Gao ដែលគឺជាកំពែង
របស់កំលាំងឧទ្ទាមឥស្លាម ភាគខាងជើងម៉ាលី។ ក្នុងពេលនោះ ថ្លែងមតិក្នុងពិធីបើក
សន្និសីទកំពូលរបស់សហភាពអាហ្វ្រីក (AU) ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី ២៧ មករា
ប្រធាន AU លោក Benanh Thomas Boni Yayi បានវាយតំលៃខ្ពស់ចំពោះការធ្វើអន្តរគមន៍
យោធារបស់បារាំងនៅប្រទេស នេះ៕