កងទ័ពកូរ៉េខាងត្បូងនិងជប៉ុនផ្លាស់ប្តូរព័ត៌មានចារកម្មជាលើកដំបូង


កងទ័ពកូរ៉េខាងត្បូងនិងជប៉ុនផ្លាស់ប្តូរព័ត៌មានចារកម្មជាលើកដំបូង  - ảnh 1
កងទ័ពកូរ៉េខាងត្បូងនិងជប៉ុនផ្លាស់ប្តូរព័ត៌មានចារកម្មជាលើកដំបូង (VNA)

(VOVworld) – ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា៖ កងទ័ពប្រទេស
នេះនិងជប៉ន នាថ្ងៃទី ១៦ ធ្នូ បានផ្លាស់ប្តូរផ្ទាល់ព័ត៌មានសម្ងាត់ជាលើកដំបូងអំពី
កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរបស់ប្រទេសកូរ៉េខាងជើងតាមកិច្ចព្រមព្រៀងចែករំ
 លែកព័ត៌មានដែលចូលជាធរមានពីខែវិច្ឆិកាកន្លងទៅ។ ការប្រផ្លាស់ប្តូរនេះបាន
ប្រព្រឹត្តទៅក្នុងកិច្ចប្រជុំមួយរវាងមជ្ឈដ្ឋានមន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេស
ទាំងពីរនៅទីក្រុង Seoul មុនពេលការសន្ទនាសន្តិសុខត្រីភាគីជាមួយការចូលរួម
របស់មន្ត្រីអាមេរិក។ តាមអនុសញ្ញាសន្តិសុខរួមស្តីពីព័ត៌មានយោធាដែលត្រូវបាន
 ចុះហត្ថលេខាលើនៅទីក្រុង Seoul រវាងរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក
Han Min-koo និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូង លោក Yasumasa
 Magamine នាថ្ងៃទី ២៣ វិច្ឆិកា កូរ៉េខាងត្បូងនិងជប៉ុនអាចចែករំលែកព័ត៌
មានអំពី កម្មវិធីនុយក្លេអ៊ែរនិងកាំជ្រួចរួមជាមួយសកម្មភាពយោធាផ្សេងៗ
ទៀតរបស់កូរ៉េ ខាងជើងដែលមិនត្រូវអនុវត្តតាមរយៈប្រទេសកណ្ដាលអាមេរិក
ទេ។ នេះគឺជា កិច្ចព្រមព្រៀងយោធាដំបូងរវាងប្រទេសទាំងពីរគិតតាំងពីពេល
កូរ៉េខាងត្បូង ដណ្តើមបានឯករាជ្យនាហើយរួចផុតពីរបបរអាណានិគមនិយម
របស់ជប៉ុននាឆ្នាំ ១៩៤៥៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ