កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen


កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen - ảnh 1
កងទ័ពចម្រុះអារ៉ាប់ពិនិត្យមើលការឈប់បាញ់ដើម្បីគោលដៅមនុស្សធម៌នៅ Yemen (Image: VNA)

(VOVworld) – រដ្ឋមន្ត្រីការបរទេសថ្មីរបស់អារ៉ាប់ប៊ីសាអ៊ូឌីត លោក Adel Al Jubier
បានឲ្យដឹងថា៖ កងទ័ពចម្រុះដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីតកំពុងពិនិត្យមើលបទ
ឈប់ បាញ់ដើម្បីគោលដៅមនុស្សធម៌មួយនៅ Yemen។ ក្នុងសេចក្តីប្រកាសមួយ
នាថ្ងៃទី ៤ ឧសភា លោក Adel Al Jubier បានលើកច្បាស់ថា៖ ប្រទេសនេះកំពុងពិ
គ្រោះយោបល់អំពីការបង្កើតបណ្ដាតំបន់ជាក់ស្តែងសំរាប់សកម្មភាពមនុស្សធម៌នៅ
Yemen។ កងទ័ពចម្រុះនឹងបញ្ចប់ការវាយប្រហារតាមផ្លូវអាកាសក្នុងរយៈពេលជាក់
ស្តែងសំដៅបង្កលក្ខណៈផ្តល់ទំនិញឧបត្ថម្ភតាមសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សា
សន្តិសុខ អ.ស.ប.។ លោករដ្ឋមន្ត្រីការបរទេស Adel Al Jubier បានព្រមានថា៖ ក្រុម
ពួកឧទ្ទាម Houthi មិនត្រូវឆ្លៀតយកបទឈប់បាញ់ពោលខាងលើឡើយ ព្រមទាំង
អះអាងថា៖ អារ៉ាប់ប៊ីសាអ៊ូឌីតត្រៀមខ្លួនជាស្រេចបង្កើតមជ្ឈមណ្ឌលសម្របសម្រួលស
កម្មភាពផ្តល់ទំនិញឧបត្ថម្ភសំរាប់ ប្រជាជន Yemen៕

ប្រតិកម្មទៅវិញ

ផ្សេងៗ