កង​ទ័ពចម្រុះ​ ​កូរ៉េខាងត្បូង​​-​អាមេរិក ធ្វើ​​សមយុទ្ធកងទ័ព​​ជើង​ទឹក​រួម​គ្នា​លើក​ដំបូង​ ក្រោយ​រយៈពេល​៥​ឆ្នាំ​

(VOVWORLD) - កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក នៅថ្ងៃទី ២៦ ខែកញ្ញា បានចាប់ផ្តើមធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នាជាលើកដំបូង ដោយមានការចូលរួមពីក្រុមនាវាផ្ទុកយន្តហោះអាមេរិក ដែលដឹកនាំដោយនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan (CVN-76)។
កង​ទ័ពចម្រុះ​ ​កូរ៉េខាងត្បូង​​-​អាមេរិក ធ្វើ​​សមយុទ្ធកងទ័ព​​ជើង​ទឹក​រួម​គ្នា​លើក​ដំបូង​ ក្រោយ​រយៈពេល​៥​ឆ្នាំ​ - ảnh 1យន្តហោះចម្បាំងនៅលើនាវាផ្ទុកយន្តហោះ USS Ronald Reagan ។ (រូបថត៖ TTXVN)

សមយុទ្ធនេះ ត្រូវបានធ្វើឡើងនៅសមុទ្រលឿង ក្នុងបរិបទដែលទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនកំពុងពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ ខណៈដែលមានពាក្យចចាមអារ៉ាមជាបន្តបន្ទាប់ថា ទីក្រុងព្យុងយ៉ាងអាចនឹងធ្វើតេស្តនុយក្លេអ៊ែរ ឬសាកល្បងមីស៊ីលបាលីស្ទិកពីនាវាមុជទឹក។

សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកកូរ៉េខាងត្បូងនៅថ្ងៃដដែលបានឲ្យដឹងថា សមយុទ្ធរយៈពេលបួនថ្ងៃ ជាមួយវត្តមានរបស់នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Ronald Reagan Nimitz សំដៅបង្ហាញពី "ឆន្ទៈដ៏រឹងមាំ" នៃសម្ព័ន្ធភាពរ៉េខាងត្បូង-អាមេរិក និងពង្រឹងសមត្ថភាពក្នុងប្រតិបត្តិការយោធារួមផងដែរ។ សមយុទ្ធនេះរួមមានលំហាត់ផ្សេងៗនៃប្រតិបត្តិការប្រឆាំងនាវា និងប្រឆាំងនាវាមុជទឹក ហ្វឹកហាត់យុទ្ធសាស្ត្រ និងប្រតិបត្តិការដែនសមុទ្រផ្សេងៗទៀត៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ