កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ការឯកភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ

(VOVWORLD) -  កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានត្រូវការពង្រឹងសាមគ្គីភាពនិងឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។

កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានពង្រឹងសាមគ្គីភាព ការឯកភាព និងជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ - ảnh 1ឧត្តមនាវីត្រី Tran Thanh Nghiem អញ្ជើញចូលរួមកិច្ចប្រជុំ (ប្រភព៖ qdnd.vn)

នៅថ្ងៃទី ១១ ខែសីហា កិច្ចប្រជុំមេបញ្ជាការកងទ័ពជើងទឹកអាស៊ាន លើកទី ១៥ (ANCM-15) បានប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពឧត្តមនាវីឯក Dato Seri Pahlawan Spry bin Haji Serudi @ Haji Seruji មេបញ្ជាការកងទ័ពជើងទឹកនៃកងទ័ពប្រ៊ុយណេ។ គណៈប្រតិភូវៀតណាមដែលចូលរួមកិច្ចប្រជុំនេះដឹកនាំដោយឧត្តមនាវីត្រី Tran Thanh Nghiem មេបញ្ជាការកងទ័ពជើងទឹក។

ចែករំលែកទស្សនៈលើប្រធានបទ “សេដ្ឋកិច្ចសមុទ្របៃតង: យើងយកចិត្តទុកដាក់ យើងត្រៀមរៀបចំ យើងសម្បូររុងរឿង” ឧត្តមនាវីត្រី  Tran Thanh Nghiem បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាពគឺជាអត្ថប្រយោជន៍ផង និងជាការទទួលខុសត្រូវរបស់ប្រ ទេសនីមួយៗក្នុងតំបន់និងពិភពលោកទាំងមូល។ ដូច្នេះ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានត្រូវការពង្រឹងសាមគ្គីភាពនិងឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយនិរន្តរភាព។

លើសពីនេះ ក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ កងទ័ពជើងទឹកនៃបណ្តាប្រទេសអាស៊ានអាចចែករំលែកព័ត៌មាន ផ្សព្វផ្សាយនិងពង្រីកគំរូល្អតាមនោះ រួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិកអាស៊ាន ក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនៃប្រទេសនីមួយៗក៏ដូចជាតំបន់ទាំងមូល៕

ប្រតិកម្មទៅវិញ

ផ្សេងៗ