កងទ័ពជើងទឹកប្រជាជនវៀតណាមត្រៀមចូលរួមសមយុទ្ធនាវាចរណ៍ Milan នៅប្រទេសឥណ្ឌា

(VOVWORLD) - សមយុទ្ធ Milan ២០២៤ រួមមានសកម្មភាពដូចជា៖ ក្បួនដង្ហែអន្តរជាតិ សិក្ខា សាលានាវាចរណ៍អន្តរជាតិ ការតាំងពិព័រណ៍បច្ចេកវិទ្យានាវាចរណ៍ និងការផ្លាស់ប្តូរ កម្រិតអ្នកជំនាញលើប្រធានបទពាក់ព័ន្ធ...; សមយុទ្ធការពារដែនអាកាស ប្រឆាំងនាវា មុជទឹក និងសកម្មភាពលើផ្ទៃសមុទ្រ។ 
កងទ័ពជើងទឹកប្រជាជនវៀតណាមត្រៀមចូលរួមសមយុទ្ធនាវាចរណ៍ Milan នៅប្រទេសឥណ្ឌា - ảnh 1ថ្នាក់ដឹកនាំទ័ពជើងទឹកភូមិភាគទី ៣ មកលើកទឹកចិត្ត និងផ្តល់អំណោយដល់កម្មាភិបាលនិងយុទ្ធជននៃនាវាលេខ២០។ (រូបភាព៖ កងទ័ពប្រជាជន)
ប្រទេសឥណ្ឌានឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធនាវាចរណ៍ពហុភាគីទ្រង់ទ្រាយធំដោយមានឈ្មោះថា Milan ចាប់ពីថ្ងៃច័ន្ទ ទី ១៩ ខែកុម្ភៈ ដល់ថ្ងៃទី ២៧ ខែកុម្ភៈនៅ ទីក្រុង Visakhapatnam រដ្ឋ Andhra Pradesh ភាគខាងកើត។ ដោយប្រធានបទ “កសាងសម្ព័ន្ធភាពកងទ័ពជើងទឹក ដើម្បីអនាគតនាវាចរណ៍ប្រកបដោយសុវត្ថិភាព” សមយុទ្ធនេះមានការចូលរួមពីទ័ពជើងទឹកមកប្រទេសជាង ៥០ រួមទាំងវៀត ណាមផងដែរ។
សមយុទ្ធ Milan ២០២៤ រួមមានសកម្មភាពដូចជា៖ ក្បួនដង្ហែអន្តរជាតិ សិក្ខា សាលានាវាចរណ៍អន្តរជាតិ ការតាំងពិព័រណ៍បច្ចេកវិទ្យានាវាចរណ៍ និងការផ្លាស់ប្តូរ កម្រិតអ្នកជំនាញលើប្រធានបទពាក់ព័ន្ធ...; សមយុទ្ធការពារដែនអាកាស ប្រឆាំងនាវា មុជទឹក និងសកម្មភាពលើផ្ទៃសមុទ្រ។ បណ្ដាកងកម្លាំងក៏នឹងធ្វើសមយុទ្ធបាញ់គ្រាប់ ពិតលើគោលដៅអាកាស និងលើផ្ទៃទឹក ក៏ដូចជាសកម្មភាពផ្គត់ផ្គង់ផងដែរ។ ក្រៅពី ការកសាងការតភ្ជាប់ និងពង្រឹងទំនាក់ទំនង សមយុទ្ធនាវាចរណ៍នឹងរួមចំណែកក្នុង ការលើកកម្ពស់សមត្ថភាពអន្តរកម្ម បង្កលក្ខណៈដើម្បីឲ្យភាគីនានាអាចផ្លាស់ប្តូរបទ ពិសោធន៍ជាក់ស្ដែងដ៏ល្អបំផុត ហើយលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការបំពេញ ភារកិច្ចនាពេលអនាគត ដើម្បីដោះស្រាយបញ្ហាប្រឈមរួមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ