កងទ័ពជើងទឹកវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព

(VOVWORLD) - ក្រុមការងារបានជួបពិភាក្សា ផ្លាស់ប្តូរ ព័ត៌មាន ចែករំលែកបទពិសោធន៍ការងារ ហើយសម្របសម្រួលជាមួយអង្គភាពកងទ័ព ជើងទឹកកម្ពុជា។ ភាគីទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ផងដែរ។
កងទ័ពជើងទឹកវៀតណាម-កម្ពុជាពង្រឹងទំនាក់ទំនងមិត្តភាព - ảnh 1នាវាលេខ ២៦៣ និងក្រុមការងារភូមិភាគទី ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ព្រះរាជាណាចក្រកម្ពុជា។
(រូបថត៖ VNA)
ក្នុងរយៈពេលចាប់ពីថ្ងៃទី ២៦ ដល់ថ្ងៃទី ២៩ ខែកញ្ញា នាវាលេខ ២៦៣ និងក្រុម ការងារភូមិភាគទី ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមបានទៅបំពេញទស្សនកិច្ច ការងារនៅអង្គភាពនានាក្រោមឱវាទនៃកងទ័ពជើងទឹកកម្ពុជានៅក្នុងខេត្តព្រះសីហនុ ដោយបានជួបប្រាស្រ័យជាមួយបញ្ជាការដ្ឋានការពារកោះ-ឆ្នេរសមុទ្រ មូលដ្ឋានសមុទ្ររាម នៃកងទ័ពជើងទឹកកម្ពុជា។ នៅទីតាំងខាងលើ ក្រុមការងារបានជួបពិភាក្សា ផ្លាស់ប្តូរ ព័ត៌មាន ចែករំលែកបទពិសោធន៍ការងារ ហើយសម្របសម្រួលជាមួយអង្គភាពកងទ័ពជើងទឹកកម្ពុជា។ ភាគីទាំងពីរក៏បានរៀបចំសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងកីឡា ផងដែរ។
មុននោះ នាថ្ងៃទី ២៥ និង ២៦ ខែកញ្ញា ក្នុងដែនទឹកប្រវត្តិសាស្ត្រវៀតណាម-កម្ពុជា កងទ័ពជើងទឹកប្រជាជនវៀតណាម និងកងទ័ពជើងទឹកកម្ពុជាបានអនុវត្តន៍ សកម្មភាពល្បាតរួមគ្នាលើកទី ៧២ ដោយមានការចូលរួមពីនាវាលេខ ២៦៣ (ភូមិ ភាគទី ៥ កងទ័ពជើងទឹកប្រជាជនវៀតណាម) និងនាវាលេខ ១១៤២ នៃមូលដ្ឋាន សមុទ្ររាម (កងទ័ពជើងទឹកកម្ពុជា)៕

ប្រតិកម្មទៅវិញ

ផ្សេងៗ