កងទ័ពជើងអាកាសរុស្ស៊ីនិងអាមេរិកហ្វឹកហាត់ជៀសវាងការប៉ះទង្កិចនៅស៊ីរី
|
កងទ័ពជើងអាកាសរុស្ស៊ីនិងអាមេរិកហ្វឹកហាត់ជៀសវាងការប៉ះទង្កិចនៅស៊ីរី (RIA Novosti) |
Vovworld-នាថ្ងៃទី៣វិច្ឆិកា បណ្ដាកំលាំងជើងអាកាសរបស់រុស្ស៊ីនិងអាមេរិក
បានដំណើរការហ្វឹកហាត់រួមសំដៅជៀសវាងករណីប៉ះទង្កិចដ៏គ្រោះថ្នាក់រវាង
យន្តហោះនៃប្រទេសទាំងពីរនៅស៊ីរី។ ថ្នាក់ដឹកនាំស្នងការប្រយុទ្ធមេបញ្ជាការ
សេនាធិការរុស្ស៊ី ឧត្តមសេនីយ៍ Andrei Kartapolov បានឲ្យដឹងថា ក្នុងការហ្វឹកហាត់
យន្តហោះរបស់រុស្ស៊ីនិងកងទ័ពសម្ព័ន្ធមិត្តដោយអាមេរិកដឹកនាំធ្វើការហ្វឹកហាត់
ដោះស្រាយស្ថានការណ៍ខណៈជួបគ្នាក្នុងរយៈខ្លីក្នុងដំបន់ពិសេសដោយមានចម្ងាយ
ជាង៥គីឡូម៉ែត្រ។
រីឯមន្ត្រីយោធាមួយរូបមិនបញ្ចេញឈ្មោះនិយាយថា យន្តហោះចម្បាំងអាមេរិក
និងយន្តហោះចម្បាំងរុស្ស៊ីបានដំណើរការសាកទាក់ទងជាមួយគ្នានៅលំហរអាកាស
ដំបន់បែកខាងត្បូងភាគកណ្ដាលស៊ីរីដើម្បីវាយតំលៃការកំណត់អំពីសុវត្ថិភាពដែល
បានប្រទេសទាំងពីរឯកភាពនាខែមុន៕