កងទ័ពនីហ្សេរីយ៉ាបានសម្លាប់ជនជ្រុលនិយម Boko Haram មួយចំនួននៅ ភាគខាងជើង
(VOVWORLD) -នាថ្ងៃទី២៩ខែកក្កដា កងទ័ពនីហ្សេរីយ៉ាបានជូនដំណឹងថាបានសម្លាប់សមាជិកជនជ្រុលនិយម Boko Haram យ៉ាងតិច១៦នាក់ក្នុងការវាយប្រហារនៅរដ្ឋ Borno ភាគខាងជើងប្រទេសនេះ។
ខ្មាន់កាំភ្លើងនៃក្រុមជ្រុលនិយម Boko Haram |
ខ្មាំន់កំាភ្លើងក្រុម Boko Haram បើករថយន្ត៣គ្រឿង បានវាយប្រហារនៅ ភូមិ Mairari នៃតំបន់ Monguno កាលពីថ្ងៃទី២៧ ខែកក្កដា។ កងទ័ពក្រោមការ ជួយឧប្ថម្ភរបស់កងកម្លាំងជើងអាកាសបានវាយប្រហារតបតវិញហើយបាន សម្លាប់ខ្មាន់កាំភ្លើងយ៉ាងហោចណាស់ ១៦នាក់។ ក្រុមឥស្លាមជ្រុលនិយម Boko Haram បានអនុវត្តសកម្មភាព បះបោរក្នុងរយៈពេល៩ឆ្នាំកន្លង ទៅសំដៅបង្កើត ឡើងរដ្ឋឥស្លាមដ៏តឹងរឹងនៅតំបន់ភាគឦសាននីហ្សេរីយ៉ា។ រហូតដល់បច្ចុប្បន្ននេះ ក្រុមនេះបានសម្លាប់ មនុស្សជាង ២០,០០០នាក់៕