កងទ័ពប្រជាជនវៀតណាមជានិច្ចកាលត្រៀមខ្លួនជាស្រេចការពារយ៉ាងរឹងមាំអធិបតេយ្យភាពនិងដែនដី
(VOVWORLD) - ក្នុងឆ្នាំ២០២២ កងទ័ពប្រជាជនវៀតណាមបាន សម្រេចយ៉ាងពេញលេញនូវគោលដៅ និងភារកិច្ចរបស់ខ្លួន; ការពារយ៉ាងរឹងមាំនូវ អធិបតេយ្យភាពនិងដែនដី។
លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម។ |
ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមនាពេលថ្មីៗនេះ លោកឧត្តមសេនីយឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស វៀតណាមបានមានប្រសាសន៍ថា៖ ក្នុងឆ្នាំ២០២២ កងទ័ពប្រជាជនវៀតណាមបាន សម្រេចយ៉ាងពេញលេញនូវគោលដៅ និងភារកិច្ចរបស់ខ្លួន; ការពារយ៉ាងរឹងមាំនូវ អធិបតេយ្យភាពនិងដែនដី។ កងទ័ពបានអនុវត្តន៍យ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធ ភាពនូវសកម្មភាពកិច្ចការបរទេសការពារជាតិ ក្នុងនោះមានការចូលរួម និងស្នើគំនិត ផ្តួចផ្តើមនៅវេទិកាសហប្រតិបត្តិការលើវិស័យការពារជាតិពហុភាគីក្នុងតំបន់ និងអន្តរ ជាតិ ជាពិសេសក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន); រៀបចំ ប្រកបដោយជោគជ័យនូវសកម្មភាពជួបប្រាស្រ័យមិត្តភាពការពារជាតិ ពិព័រណ៍ការពារ ជាតិអន្តរជាតិវៀតណាម; ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពកិច្ចការបរទេសការពារ ជាតិទ្វេភាគី ពហុភាគី និងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ លោកឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានឲ្យដឹងថា៖ ឆ្នាំ២០២៣ កងទ័ពបន្ត ពង្រីកតួនាទីសំខាន់ក្នុងការកសាងយ៉ាងរឹងមាំនូវខឿនការពារជាតិដោយប្រជាជនទាំងមូល ត្រៀមខ្លួនជាស្រេចប្រយុទ្ធនិងការពារមាតុភូមិ៕