កងទ័ពប្រជាជនវៀតណាមត្រូវការពាររឹងមាំអធិបតេយ្យភាពជាតិនិងបង្កើនផែនមហាសាមគ្គីភាពប្រជាជនទាំងមូល

 កងទ័ពប្រជាជនវៀតណាមត្រូវការពាររឹងមាំអធិបតេយ្យភាពជាតិនិងបង្កើនផែនមហាសាមគ្គីភាពប្រជាជនទាំងមូល - ảnh 1
នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung

(VOV)_កងទ័ពប្រជាជនវៀតណាមត្រូវការពាររឹងមាំអធិបតេយ្យភាពជាតិនិង
បង្កើនផែនមហាសាមគ្គីភាពប្រជាជនទាំងមូល។ នេះគឺជាការបញ្ជាណែនាំរបស់នា
យករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung នៅ​ក្នុ​ង​សន្និសីទបូកសរុបការងារ
យោធា កិច្ចការពារប្រទេស ឆ្នាំ ២០១៤ នាព្រឹកថ្ងៃទី២៣ ធ្នូនៅទីក្រុងហាណូយ។ 
លោកនាយករដ្ឋមន្ត្រីបានលើកច្បាស់ថា៖ ក្នុង​កាលះទេសះដែលពិភពលោកមាន
បំរ៉ែបំរួលស្មុគ្រស្មាញ និងការប្រឆាំង​បំផ្លិចបំផ្លាញ់របស់បណ្ដាកម្លាំងអមិត្ត កងទ័ព
វៀតណាមត្រូវប្រមូលផ្តុំជំនះពុះពារលើរាល់ការលំបាក ត្រូវសម្រេចរាល់ផែនការ
អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមដែល​បានដាក់ចេញ ការពាររឹងមាំអធិបតេយ្យភាពជាតិ 
ជាពិសេសគឺលើសមុទ្រ ធានាសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សង្គម  ។ 
នាយករដ្ឋមន្ត្រី​ Nguyen Tan Dung បានស្នើថា៖

          “ ទី១គឺត្រូវពង្រីករាល់លទ្ធផលដែលទទួលបាន ធ្វើល្អជាងទៀតការ​ងារក្តាប់
ជាប់សភាពការណ៍ដើម្បីពីនោះធ្វើជាសេនាធិការអោយបក្ស រដ្ឋ អំពីការងារយោធា 
ការពារប្រទេស។ ​ទីពីរ ក្តាប់ជាប់សភាពការណ៍ ហើយ​ព្យាករណ៍​រាល់ករណីដែល
អាចកើតមានឡើង កសាងផែនការជាក់ស្ដែង និង​រៀប​ចំធ្វើសមយុទ្ធក្នុងគ្រប់កាលះ
ទេសះ។ ពីនោះ ហ្វឹកហាត់ត្រៀមខ្លួន​ជាស្រេចប្រយុទ្ធ​ ដណ្ដើមបានជ័យជំនះក្នុង
គ្រប់កាលះទេសះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ