កងទ័ពរដ្ឋាភិបាលស៊ីរីនិងកំលាំងប្រដាប់អាវុធជន Kurd ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី


កងទ័ពរដ្ឋាភិបាលស៊ីរីនិងកំលាំងប្រដាប់អាវុធជន Kurd ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី   - ảnh 1
កងទ័ពរដ្ឋាភិបាលស៊ីរីនិងកំលាំងប្រដាប់អាវុធជន Kurd ទទួលបានកិច្ចព្រមព្រៀងឈប់បាញ់ថ្មី (VNA)

(VOVworld) – វិទ្យុទូរទស្សន៍ជាតិស៊ីរីបានផ្សាយព័ត៌មានថា៖ កិច្ចព្រមព្រៀងឈប់
បាញ់ថ្មីមួយត្រូវបានចុះហត្ថលេខានាថ្ងៃទី ២៣ សីហា រវាងកងទ័ពរដ្ឋាភិបាលស៊ីរី
និងកំលាំងប្រដាប់អាវុធជន Kurd នៅខេត្ត Hasaka ប៉ែកឥសាន្តប្រទេសនេះ។
កិច្ចព្រមព្រៀងពោលខាងលើទទួលបានក្នុងប៉ុន្មានថ្ងៃក្រោយពីកិច្ចព្រមព្រៀង
ឈប់បាញ់មុនេះត្រូវបានរំលោភដោយការប៉ះទង្គិចរវាងភាគីទាំងពីរ។ កិច្ចព្រម
ព្រៀងឈប់បាញ់ថ្មីចូលជាធរមានចាប់ពីម៉ោងទី ១៤​ តាមម៉ោងតំបន់ នាថ្ងៃទី
២៣ សីហា សំដៅបញ្ឈប់ការប៉ះទង្គិចនៅទីក្រុង Hasaka៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ