កងទ័ពវៀតណាមចូលរួមប្រកបដោយទំនួលខុសត្រូវក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៨ ខែធ្នូ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ខុទ្ទកាល័យអនុព័ន្ធយោធាវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក សហការជាមួយស្ថានទូតវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក បានប្រារព្ធធ្វើឡើងពិធីរំលឹកខួបលើកទី ៧៦ នៃការបង្កើតកងទ័ពប្រជាជន វៀតណាម (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ ១៩៤៤ /ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០) និង ៣១ ឆ្នាំនៃទិវាមហោស្រពការពារប្រទេសនៃប្រជាជនទាំងមូល (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៨៩ - ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០)។
រូបថតឧទាហរណ៍ (ប្រភព៖ VNA) |
ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក Ha Kim Ngoc បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់យុទ្ធជនក្នុងដំណាក់កាលធ្វើស មាហរណកម្មអន្តរជាតិ។ តាមលោកឯកអគ្គរដ្ឋទូតបានឲ្យដឹងថា កងទ័ពប្រជាជនវៀតណាមបានចូលរួមប្រកបដោយទំនួលខុសត្រូវនិងប្រសិទ្ធភាពក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងការផ្តល់ជំនួយមនុស្សធម៌ដើម្បីរួមចំណែកក្នុងការរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់និងលើពិភពលោកផងដែរ។
លើសពីនេះទៀត លោកឯកអគ្គរដ្ឋទូតក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខុទ្ទកាល័យអនុព័ន្ធយោធាការពារប្រទេសវៀតណាមប្រចាំនៅសហរដ្ឋអាមេរិក និងការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពជាមួយអង្គភាពពាក់ព័ន្ធនានា ដែលរួមចំណែកដល់ការជំរុញយ៉ាងសកម្មនូវសកម្មភាពកិច្ចការបរទេសខាងការពារជាតិក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាង វៀតណាមនិងសហរដ្ឋអាមេរិកផងដែរ៕