កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់ឧត្តមសេនីយ៍ឯក Ngo Xuan Lich ប្រធានស្នងការដ្ឋាននយោបាយកងទ័ពប្រជាជនវៀតណាម គណៈប្រតិភូជាន់ ខ្ពស់នៃក្រសួងការពារជាតិព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយនាយឧត្តម
សេនីយ៍ នាងផាត រដ្ឋលេខាធិការ ក្រសួងការពារជាតិបាន អញ្ជើញមកបំពេញ
ទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី១៧កញ្ញាឆ្នាំ
២០១៥។ នាព្រឹកថ្ងៃទី១៤កញ្ញា ឧត្តមសេនីយ៍ឯក Ngo Xuan Lich បានមាន
ជំនួបសន្ទនាជាមួយនាយឧត្តមសេនីយ៍ នាងផាត។ នៅជំនួបនេះ ភាគីទាំង
ពីរបានផ្លាស់ប្តូរទស្សនអំពីស្ថានភាព ពិភពលោក តំបន់ ស្ថានភាពនៅប្រទេស
នីមួយៗ និងបញ្ហាដែលភាគីទាំងពីរ មានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំង
ពីរ ក៏បាន​ឯកភាពអំពីទិសដៅ សហប្រតិបត្តិការចុងឆ្នាំ២០១៥និងនាពេលអនាគត់។

កងទ័ពវៀតណាមនិងកម្ពុជាបង្កើនកិច្ចសហប្រតិបត្តិការ - ảnh 1

       ក្នុងថ្ងៃដដែល ក្នុងការទទួលជួបជាមួយនាយឧត្តមសេនីយ៍នាងផាតមកសម្តែង
ការគួរសម នាយ ឧត្តមសេនីយ៍ Phung Quang Thanh រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀត
ណាម បានអះអាងថា ដំណើរទស្សនកិច្ចនេះរបស់គណៈប្រតិភូធ្វើឲ្យស៊ីជំរៅ ថែមទៀតនូវទំនាក់ទំនងរវាងកងទ័ពប្រជាជននៃប្រទេសទាំងពីរតាមទិសស្លោក មិត្តភាពជាប្រពៃណី សហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយនិងរឹងមាំយូរអង្វែង៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ