កងទ័ពស៊ូដង់វាយប្រហារតាមជើង​អាកាសទៅ​លើទីក្រុង El Obeid

(VOVWORLD) - កាលពី ថ្ងៃទី ១៤ ខែមិថុនា យន្តហោះចម្បាំងរបស់កងទ័ពស៊ូដង់បានធ្វើការវាយប្រហារទៅលើទីក្រុង El Obeid នៅភាគខាងត្បូងប្រទេសនេះ ក្នុងបរិបទដែលជម្លោះជាមួយកងកម្លាំងគាំទ្ររហ័ស(RSF) ជិតនឹងឈានចូលខែទី២ហើយ។
កងទ័ពស៊ូដង់វាយប្រហារតាមជើង​អាកាសទៅ​លើទីក្រុង El Obeid - ảnh 1ផ្សែងហុយឡើងក្នុងអំឡុងពេលការប្រយុទ្ធគ្នា រវាងកងទ័ពស៊ូដង់ និងកងកម្លាំង RSF នៅក្នុងរដ្ឋធានី Khartoum ។ រូបថត៖ AFP/VNA

ជម្លោះបានធ្វើឱ្យប្រទេសនេះធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរ។ យោងតាមសាក្សីដែលឃើញផ្ទាល់ភ្នែក កងទ័ពស៊ូដង់បានធ្វើ "ការវាយប្រហារតាមជើងអាកាសលើកទីមួយ" ទៅលើទីក្រុង El Obeid រដ្ឋKordofanខាងជើង ដែលមានចម្ងាយ ៣៥០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី Khartoum ។ ទីក្រុងនេះ ត្រូវបានឡោមព័ទ្ធដោយ RSF ចាប់តាំងពីការប៉ះទង្គិចគ្នាបានកើតឡើងនៅពាក់កណ្តាលខែមេសា។ ក្នុងរយៈពេល៧សប្តាហ៍កន្លងមក ការប្រយុទ្ធគ្នាភាគច្រើនប្រមូលផ្តុំនៅក្នុងរដ្ឋធានី Khartoum ដែលមានប្រជាជន ៥ លាននាក់ និងនៅក្នុងតំបន់ Darfur នៅភាគខាងលិច។

ការប្រយុទ្ធគ្នាក្នុងប្រទេសស៊ូដង់បន្តរីករាលដាល បើទោះបីជាមានការខិតខំប្រឹងប្រែងពីសំណាក់អារ៉ាប៊ីសាអូឌីត និងសហរដ្ឋអាមេរិកក្នុងការសម្រុះសម្រួល ដើម្បីស្វែងរកបទឈប់បាញ់យូរអង្វែងមួយនៅក្នុងប្រទេសអាហ្វ្រិកខាងកើតនេះក៏ដោយ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ