|
កងទ័ពរដ្ឋាភិបាលស៊ីរី (រូបថតៈ AFP) |
(VOVworld)-ក្រោយពីរយៈពេល៤៨ម៉ោងប្រយុទ្ធទាល់គ្នា នាថ្ងៃទី២៤តុលាកងទ័ព ស៊ីរីបានត្រួតពិនិត្យជាយទីក្រុងយុទ្ធិសាស្រ្ត Htaitet al-Turkman នៅទីក្រុង
Damascus ទាំងស្រុង។
បណ្តាអ្នកជំនាញការយោធាពិនិត្យថា ជ័យជំនះនេះមានអត្ថន័យដ៏ធំធេង ធ្វើឲ្យរាល់ការវាយប្រហារបស់កម្លាំងប៉ះបារទៅលើទីក្រុង Damascusថយចុះ។ ជ័យជំនះនេះរបស់កងទ័ពស៊ីរីប្រព្រឹត្តទៅក្នុងសភាពការដែល រុស្ស៊ីនិងអាមេរិក
កំពុងជម្រុញការរៀបចំសន្និសីទអន្តរជាតិអំពីស៊ីរីនៅ Geneva (ស្វីស)ឬហៅថា
សន្និសីទ Geneva ទី២នាដំណាច់ខែវិច្ឆិកាខាងមុខ។ ភាគីប្រឆាំងនៅ ស៊ីរីគ្រោង
បើកកិច្ចប្រជុំនាថ្ងៃតី៩វិច្ឆិកាខាងមុខដើម្បីសម្រេចថានឹងចូលរួម សន្និសីទពោល
ខាងលើដែរឬទេ៕