កងទ័ពស៊ីរីដណ្តើមមកវិញការត្រួតពិនិត្យទីក្រុង Qaryantain ពី IS
|
កងទ័ពស៊ីរីដណ្តើមមកវិញការត្រួតពិនិត្យទីក្រុង Qaryantain ពី IS (Image: VOV) |
(VOVworld) – នាថ្ងៃទី ៣ មេសា កងទ័ពស៊ីរីដណ្តើមមកវិញការត្រួតពិនិត្យទីក្រុង
យុទ្ធសាស្រ Qaryantain ខេត្ត Homs ភាគកណ្ដាល ពីបាតដៃរបស់អង្គការដ្ឋឥស្លាម
ស្វ័យប្រកាស (IS)។ បណ្ដាកំលាំងជនប្រដាប់អាវុធស៊ីរីដោយមានការជួយ
ឧបត្ថម្ភរបស់កងទ័ពជើងអាកាសរុស្ស៊ីបានដំណើរការវាយប្រហារទៅលើទីក្រុង
Qaryantain ដែលជាទីតាំងចុងក្រោយរបស់ IS ជិតនឹងខ្សែព្រំដែនជាមួយលីបង់
។ យុទ្ធនាការដណ្តើមមកវិញការត្រួតពិនិត្យទីក្រុង Qaryantain បានប្រព្រឹត្តទៅ
ប្រហែលមួយសប្តាហ៍បន្ទាប់ពីកងទ័ពស៊ីរីបានវាយកំចាត់ IS ចេញពីទីក្រុង
បុរាណ Palmyra។ ការដណ្តើមបានមកវិញការត្រួតពិនិត្យនៅទីក្រុង Palmyra
គឺជាជ័យជំនះសំខាន់របស់កងទ័ពស៊ីរីដែលត្រូវបានចាត់ទុកជាសញ្ញាបរាជ័យ
របស់ IS នៅស៊ីរី៕