កងទ័ពស៊ីរីសម្រេចបានជំហានយ៉ាងសកម្មនៅខេត្ត Sweida

(VOVWORLD) - នាថ្ងៃទី១១ខែសីហា កងទ័ពស៊ីរីបានរំដោះតំបន់ជាច្រើនបន្ថែមទៀតពីក្រុមឧទ្ទាម ដែលត្រូវបានបរទេសជួយឧបត្ថម្ភ នៅខេត្ត Sweida ភាគនិរតីប្រទេសស៊ីរី។
កងទ័ពស៊ីរីសម្រេចបានជំហានយ៉ាងសកម្មនៅខេត្ត Sweida - ảnh 1 កងទ័ពរដ្ឋាភិបាលស៊ីរី

យោងតាមទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី (NASA) បានឲ្យដឹងថា ទាហានដ្ឋាភិបាល បានវាយប្រហារចូលជ្រៅទៅក្នុងតំបន់វាលខ្សាច់នៃខេត្ត  Sweida ហើយបានប្រយុទ្ធនឹងក្រុមអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS) នាព្រឹកថ្ងៃទី១១ខែសីហា។ កងទ័ព ស៊ីរីបានគ្រប់គ្រងនៅតំបន់ថ្មីជាច្រើន និង បណ្តាជម្រាលភ្នំដែលមាន ទីតាំង យុទ្ធសាស្ត្រក្នុងតំបន់នេះ។ ក្រោយពីរំដោះបានភូម Al-zalf Dam និង Ard al-Kira’a   កងទ័ពស៊ីរីបន្តឆ្ពោះទៅជម្រាលភ្នំ Al-safa ,Alam និងតំបន់មួយចំនួន ទៀត ហើយការប្រយុទ្ធនេះបានបណ្តាលឲ្យក្រុមឧទ្ទាមរងការខូចខាតយ៉ាងធ្ងន់ ធ្ងរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ