កងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសតម្រង់ទៅលើសមាជិក IS នៅអាហ្គា នីស្ថាន

(VOVWORLD) - បញ្ជាការដ្ឋានកណ្ដាលអាមេរិកប្រកាសថា ប្រទេសនេះបានធ្វើការ វាយប្រហារដោយយន្តហោះដ្រូន តម្រង់ទៅលើសមាជិក IS ម្នាក់នៅ Nangahar ដែលជាអ្នកត្រូវបានគេចាត់ទុកថា បានចូលរួមរៀបចំផែនការវាយប្រហារ ប្រឆាំងកងកម្លាំអាមេរិកនៅក្រុងកាប៊ូល។

កងទ័ពអាមេរិកវាយប្រហារតាមជើងអាកាសតម្រង់ទៅលើសមាជិក IS នៅអាហ្គា នីស្ថាន - ảnh 1យន្តហោះរបស់កងទ័ពអាមេរិកហោះឡើងពីព្រលានយន្តហោះយោធាទីក្រុងកាប៊ូល នៅថ្ងៃទី២៧ សីហា។ (រូបថត៖ AFP/VNA)
នាថ្ងៃទី២៨ សីហា មិនដល់៤៨ម៉ោងបន្ទាប់ពីករណីវាយប្រហារដោយគ្រាប់បែក អត្តឃាតដ៏បង្ហូរឈាមនៅព្រលានយន្តហោះកាប៊ូល ដែលបណ្ដាលឲ្យពលរដ្ឋអាហ្គា នីស្ថានចំនួន១៦៩នាក់និងទាហានអាមេរិកចំនួន១៣នាក់ស្លាប់ កងទ័ពអាមេរិកបាន ធ្វើការវាយប្រហារតបតវិញតម្រង់ទៅលើសមាជិកអង្គការរដ្ឋឥស្លាម (IS) ស្វ័យប្រកាស នៅអាហ្គានីស្ថាន។ បញ្ជាការដ្ឋានកណ្ដាលអាមេរិកប្រកាសថា ប្រទេសនេះបានធ្វើការ វាយប្រហារដោយយន្តហោះដ្រូន តម្រង់ទៅលើសមាជិក IS ម្នាក់នៅ Nangahar ដែលជាអ្នកត្រូវបានគេចាត់ទុកថា បានចូលរួមរៀបចំផែនការវាយប្រហារ ប្រឆាំងកងកម្លាំអាមេរិកនៅក្រុងកាប៊ូល។ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានកណ្ដាល អាមេរិក វរនាវីឯក William Urban ឲ្យដឹងថា ការវាយប្រហារបានសម្លាប់មុខសញ្ញា គោលដៅ ហើយមិនបង្កគ្រោះដល់ជនស៊ីវិលឡើយ។ ប៉ុន្តែ គិតត្រឹមពេលនេះមិនទាន់ ដឹងច្បាស់ថា តើមុខសញ្ញាដែលត្រូវសម្លាប់មានការពាក់ព័ន្ធដោយផ្ទាល់ដល់ករណី វាយប្រហារដោយគ្រាប់បែកអត្តឃាតកាលពីថ្ងៃទី២៦ សីហា នៅព្រលានយន្តហោះកាប៊ូលដែរឬទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ