កងទ័ពអ៊ីស្រាអែលវាយឆ្មក់តំបន់ហ្គាហ្សាដោយប្រើរថពាសដែក
(VOVWORLD) - ការវាយឆ្មក់របស់រថពាសដែក និងកងទ័ពជើងគោកត្រូវបានអនុវត្តន៍សំដៅត្រៀមរៀបចំសម្រាប់ដំណាក់កាលបន្តនៃជម្លោះ។
ផ្សែងហុយចេញពីតំបន់ហ្គាហ្សា។ រូបថត៖ ទីភ្នាក់ងារ Anadolu |
កងទ័ពអ៊ីស្រាអែលកាលពីម្សិលមិញ (ថ្ងៃទី ២៣ តុលា) បានឲ្យដឹងថា កងកម្លាំងនេះបានប្រើប្រាស់រថពាសដែកដើម្បីវាយប្រហារលើតំបន់ហ្គាហ្សា ១ ថ្ងៃមុននេះ។ អ្នកនាំពាក្យកងកម្លាំងស្វ័យការពារអ៊ីស្រាអែល (IDF) លោកឧត្តមនាវីទោ Daniel Hagari បានបញ្ជាក់ថា ការវាយឆ្មក់របស់រថពាសដែក និងកងទ័ពជើងគោកត្រូវបានអនុវត្តន៍សំដៅត្រៀមរៀបចំសម្រាប់ដំណាក់កាលបន្តនៃជម្លោះ។ លោក Hagari បានបានឲ្យដឹងថា "ការវាយឆ្មក់យ៉ាងជ្រៅ" គឺមានគោលដៅកំណត់ និងស្វែងរកមនុស្សដែលត្រូវបានចាប់ខ្លួនដោយចលនាហាម៉ាសចាប់តាំងពីជម្លោះបានផ្ទុះឡើងនាថ្ងៃទី ៧ ខែតុលា មុនពេលឈានចូលដំណាក់កាលបន្ទាប់។
ក្នុងពេលនោះ កងពលតូច Izz el-Deen al-Qassam ដែលជាសាខាប្រដាប់អាវុធនៃកងកម្លាំងហាម៉ាសបានបញ្ជាក់ថា ក្រុមយុទ្ធជនហាម៉ាស់ បានប្រយុទ្ធគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ចូលទៅកាន់ទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា។យោងតាមទីភ្នាក់ងារសុខាភិបាលតំបន់ហ្គាហ្សាបានឲ្យដឹងថា ការវាយប្រហារ តាមជើងអាកាសរបស់អ៊ីស្រាអែលបានបណ្ដាលឲ្យមនុស្សជាង ៥ ០០០ នាក់ស្លាប់។ ក្នុងពេលនោះ ភាគីអ៊ីស្រាអែលក៏បានកត់ត្រាថា មនុស្សយ៉ាងហោចណាស់ ១ ៥០០ នាក់ត្រូវស្លាប់ផងដែរ៕