កចិ្ចការចលនាមហាជនក្នុងកងទ័ពតែងតែធ្វើដោយចិត្តស្មោះសនិងជាក់ស្តែង

(VOVWORLD) - នារសៀល ថ្ងៃទី៧ ខែមិថុនា នៅរដ្ឋធានីហាណូយ ប្រធានគណៈកម្មាធិការ ចលនាមហាជនមជ្ឈិម លោកស្រី Truong Thi Mai បានធ្វើការជាមួយ អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម (ក្រសួងការពារប្រទេស វៀតណាម)។
កចិ្ចការចលនាមហាជនក្នុងកងទ័ពតែងតែធ្វើដោយចិត្តស្មោះសនិងជាក់ស្តែង - ảnh 1 កចិ្ចការចលនាមហាជនក្នុងកងទ័ពតែងតែធ្វើដោយចិត្តស្មោះសនិងជាក់ស្តែង

ក្នុងជំនួបនេះ លោកស្រី Truong Thi Mai បានអះអាងថា ការបង្កើនសិទ្ធិធ្វើជា ម្ចាស់និងការយកចិត្តទុកដាក់ដល់ផលប្រយោជន៍ជាក់ស្តែងរបស់ប្រជាជនហើយនេះគឺជាកម្លាំងឲ្យមានចលករជម្រុញចលនាក្នុងសាធារណជន។កិច្ចការចលនាប្រជាជន ក្នុងកងទ័ពតែងតែអនុវត្តដោយឈរលើមូលដ្ឋាន ទឹកចិត្តស្មោះស  ជាក់ស្តែង និង ត្រូវបានបក្ស រដ្ឋ និងប្រជាជនកត់សម្គាល់ផងដែរ។ លោកស្រី Truong Thi Mai បានឲ្យដឹងទៀតថា កិច្ចការចលនាមហាជនត្រូវតភ្ជាប់ជាមួយការ កសាងបក្ស រដ្ឋ ប្រកបដោយតម្លាភាពនិងរឹងមាំហើយនាពេលខាងមុខលោកស្រី និងស្នើឲ្យអង្គភាពនានាក្នុងជួរកងទ័ពគប្បីបន្តឃោសនានិងអប់រំដើម្បីលើកកំពស់ការយល់ដឹងអំពី តួនាទីនៃកិច្ចការចលនាប្រជាជនសំរាប់កម្មាភិបាល ទាហាន គ្រប់លំដាប់ថ្នាក់ ព្រមទាំងជម្រុញចលនាប្រឡងប្រណាំងជាច្រើនថែមទៀត សំដៅ កសាង បក្ស និងប្រព័ន្ធ នយោបាយនៅមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ