កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម

កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម - ảnh 1
កិច្ចការបរទេសការពារជាតិរួមចំណែកលើកកំពស់តួនាទីវៀតណាម (VOV)

        Vovworld-ក្នុងរយៈពេល៣ឆ្នាំកន្លងមក(២០១១-២០១៣) ក្រសួងការពារ​ប្រទេសអនុវត្តកសាងសេចក្តីសំរេចចិត្តផែនការកម្មវិធីគំរោងការកិច្ចព្រមព្រៀង
និងឯកសារជាលាយល័ក្ខអក្សរច្បាប់ទាក់ទិនដល់សមាហរណកម្មអន្តរជាតិអំពី
ការពារជាតិ លេចធ្លោគឺកសាងសេចក្តីសំរេចចិត្តអំពីសមាហរណកម្មអន្តរជាតិ
និងកិច្ចការ​បរទេសការពារជាតិ គំរោងការកងទ័ពចូលរួមសកម្មភាពរក្សា
សន្តិភាពរបស់​អង្គការសហប្រជាជាតិ។ កិច្ចការបរទេសការពារជាតិបានរួម
ចំណែកសំខាន់ក្នុង​ការរក្សាបរិយាកាសសន្តិភាព រក្សាសន្តិសុខជាតិ ការពាររឹងមាំ
ឯករាជអធិបតេយ្យ​ភាពនិងបូរណភាពដែនដី លើកកំពស់កំលាំងពលំរបស់កង
ទ័ព។ ថ្លែងមតិនៅ​សន្និសីទ​បូកសរុបការងារកិច្ចការបរទេសការពារជាតិដំណាក់
កាល២០១១-២០១៣ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម
លោក Pham Binh Minh បានស្នើរថា៖

        “ក្រសួងការពារប្រទេសត្រូវបង្កើនថែមទៀតកិច្ចសហការលើវេទិការពហុភាគី
ក្នុងវេទិការដំបន់ ក្នុងអាស៊ាននិងការចូលរួមកំលាំងរក្សាសន្តិភាពរបស់អង្គការ​
សហប្រជាជាតិ ដើម្បីលើកកំពស់តួនាទីរបស់វៀតណាមរួមចំណែកទៅក្នុង​គោលការណ៍ម្ចាស់ការសមាហរណកម្ម សកម្មសមាហរណកម្មអន្តរជាតិ។ នោះ​
ជា​វិស័យដែលយើងខ្ញុំឃើញថា ក្នុងឆ្នាំខាងមុខ ក្រសួងការពារប្រទេសត្រូវបន្ត​សហប្រតិបត្តិការជាមួយក្រសួងការបរទេស៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ