កិច្ចការបរទេសត្រូវដើរជួរមុខក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព

(VOVWORLD) - ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ផ្នែកការទូតទទួលបានសមិទ្ធិផល សំខាន់ៗគួរឲ្យមោទនៈជាច្រើន ដោយរួមចំណែកយ៉ាងជាក់ស្ដែងដល់បុព្វ ហេតុរំដោះប្រជាជាតិ ឯកភាពជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាងនិង ការពារមាតុប្រទេសសង្គមនិយមនាសព្វថ្ងៃផងដែរ។ 

 នាព្រឹកថ្ងៃទី២៧ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍ លើកទី៧៥ទិវាបង្កើតផ្នែកការទូតវៀតណាម (ថ្ងៃទី២៨ សីហា ឆ្នាំ១៩៤៥-ថ្ងៃទី២៨ សីហា ឆ្នាំ២០២០)។

ក្នុងអំឡុងពេល៧៥ឆ្នាំកន្លងទៅ ផ្នែកការទូតទទួលបានសមិទ្ធិផល សំខាន់ៗគួរឲ្យមោទនៈជាច្រើន ដោយរួមចំណែកយ៉ាងជាក់ស្ដែងដល់បុព្វ ហេតុរំដោះប្រជាជាតិ ឯកភាពជាតិកាលពីមុននេះ ក៏ដូចជាបុព្វហេតុកសាងនិង ការពារមាតុប្រទេសសង្គមនិយមនាសព្វថ្ងៃផងដែរ។ រាល់កិច្ចខិតខំប្រឹង ប្រែងនៃផ្នែកការទូតបានជួយវៀតណាមបង្កើតទំនាក់ទំនងកិច្ចការបរទេសយ៉ាងទូលំទូលាយជាមួយប្រទេសសមាជិកអង្គការសហប្រជាជាតិចំនួន ១៨៩ ព្រមទាំងបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រនិងភាពជាដៃគូ គ្រប់ជ្រុងជ្រោយជាមួយប្រទេសចំនួន៣០ រួមទាំងប្រទេសធំៗនិងប្រទេស សមាជិកអាស៊ានទាំងឡាយ។

កិច្ចការបរទេសត្រូវដើរជួរមុខក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព - ảnh 1 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc៖ "កិច្ចការបរទេសត្រូវដើរជួរមុខក្នុងការរក្សាបរិយាកាសសន្តិភាពនិងស្ថិរភាព"។ (រូបថត៖ VGP)

ផ្នែកការទូតក៏បានរួមចំណែកយ៉ាងសំខាន់ទៅក្នុងការជំរុញសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិ ហើយបំពេញយ៉ាងល្អប្រពៃនូវតួនាទីសំខាន់ៗជា ច្រើនដូចជា ប្រធានអាស៊ាន សមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ អ.ស.ប និងប្រធានមហាសន្និបាតសហភាពអន្តរសភាអាស៊ាន ជាដើម។         ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកល Covid-19 លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ចំពោះផ្នែកការទូតដោយ បានដំណើរការប្រកបដោយប្រសិទ្ធភាពនូវការទូត Covid និងការទូតតាមអនឡាញ។

“ក្រសួងការបរទេសបានសហការជាមួយអង្គភាពពាក់ព័ន្ធផ្សេងៗទៀត រៀបចំជើងហោះហើរជាច្រើនដើម្បីបញ្ជូនពលរដ្ឋជិត៣ម៉ឺននាក់វិលត្រឡប់ មកប្រទេសវិញ ផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូន សហគមន៍ជនវៀត ណាមនៅឯបរទេសនិងដៃគូបរទេស ជាពិសេសនៅតំបន់ដែលមានស្ថាន ភាពជម្ងឺដ៏ធ្ងន់ធ្ងរ។ យើងបានផ្ដល់ជំនួយជាសម្ភារៈបរិក្ខារពេទ្យជូនប្រទេស ចំនួន៤៩និងអង្គការអន្តរជាតិចំនួន២ ក្នុងនោះមានដៃគូយុទ្ធសាស្ត្រ ដៃគូ គ្រប់ជ្រុងជ្រោយ និងមិត្តភក្តិប្រពៃណីជាច្រើន”។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានលើកឡើងថា ស្ថាន ភាពពិភពលោកនឹងបន្តមានការវិវត្តន៍យ៉ាងស្មុគស្មាញ ហើយគ្រោះធម្មជាតិ ការប្រែប្រួលអាកាសធាតុ និងជម្ងឺរាតត្បាតនៅតែកើតមានឡើង។ ហេតុ ដូច្នេះ បញ្ហាប្រឈមចំពោះប្រទេសជាតិទាំងមូលក៏ដូចជាផ្នែកការទូត គឺ ធំណាស់។ លោកនាយករដ្ឋមន្រ្តីបានសំណូមពរថា៖

“កិច្ចការបរទេសត្រូវតែបន្តដើរឈានមុខគេក្នុងការរក្សាបរិយាកាស សន្តិភាព ស្ថិរភាពឲ្យបានរឹងមាំ ទាក់ទាញជាអតិបរមានូវប្រភពកម្លាំងពីខាង ក្រៅដោយផ្សាភ្ជាប់នឹងការពង្រីកកម្លាំងផ្ទៃក្នុង ដើម្បីបម្រើការអភិវឌ្ឍយ៉ាង ឆាប់រហ័សនិងប្រកបដោយចីរភាព រួមចំណែកលើកកំពស់តួនាទី ឋានៈនិង កិត្យានុភាពរបស់វៀតណាមលើឆាកអន្តរជាតិ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ