កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ

(VOV)_ដោយប្រធានបទ៖ កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើ
សមាហរណកម្មអន្តរជាតិ សន្និសីទកិច្ចការបរទេសលើកទី២៨ ត្រូវបានប្រារព្វឡើង 
នាព្រឹកថ្ងៃទី ១៦ ធ្នូ នៅរដ្ឋធានីហាណូយ។ ​សន្និសីទលើកនេះគឺសំដៅវាយតំលៃអំពី ការអនុវត្តគោលមាកា៍កិច្ចការបរទេស និងការ​ផ្តួចផ្តើមគំនិតធ្វើសមាហរណកម្មអន្តរ
ជាតិ  ក្នុងពាក់កណ្ដាលអាណត្តិ ​មហាសន្និបាតបក្ស លើកទី១១ និងបន្ដកំណត់ រាល់ វិធានការអនុវត្តគោលមាគា៍កិច្ចការបរទេសនៅប៉ុន្មានឆ្នាំខាងមុខនេះប្រកបដោយ
ជោគជ័យ។​

កិច្ចការបរទេសរបស់វៀតណាមម្ចាស់ការ សកម្មធ្វើសមាហរណកម្មអន្តរជាតិ - ảnh 1
អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong (TTXVN)

          ថ្លែងមតិនៅទីនេះ អគ្គលេខាបក្សកុម្មុយនីស្តវៀតណាម លោក Nguyen Phu Trong បានលើកច្បាស់ថា៖ ពីឥឡូវនេះដល់ពេលបញ្ចប់អាណត្តិ​មហាសន្និបាតលើកទី១១  និងបណ្ដាឆ្នាំជាបន្ត សភាពការណ៍នៅលើពិភពលោកនិងក្នុងតំបន់នឹងប្រព្រឹត្តទៅដ៏
ស្មុគ្រស្មាញ។ ដូច្នេះ កិច្ចការបរទេសត្រូវរក្សារបរិយាកាស​ន្តិភាព ងាយស្រួលដើម្បី
អភិវឌ្ឍន៍ ​ការពាររឹងមាំ​ឯករាជ្យ ​អធិបតេយ្យភាព បុរណភាពដែនដី …។ល។

          ក៏ក្នុងសន្និសីទ​នេះដែរ​ ថ្នាក់ដឹកនាំក្រសួងនគរបាល គណះកម្មាធិការកិច្ចការ បរទេសមជ្ឈឹមបក្ស ក្រសួងការពារប្រទេស គណះកម្មាធិការកិច្ចការបរទេសរដ្ឋសភា 
បានមាន​បទអន្តរាគម វាយតំលៃ សន្និដ្ឋានសំខាន់ៗ ​ចូលក្នុងសភាពការណ៍ពិភព
លោកនិងតំបន់។ បណ្ដាបទអន្តរាគមបានលើកឡើងរាល់សមិទ្ធិដែលផ្នែកកិច្ចការ
បរទេស ទទួលបាន ពីសន្និសីទកិច្ចការ​បរទេសលើកទី២៧មក វាយតំលៃខ្ពស់ចំពោះ កិច្ចការរួមផ្សុំរវាងផ្នែកកិច្ចការ​បរទេសជាមួយផ្នែកទាក់ទិននានា។ ទន្ទឹមនឹងនោះក៏ បានលើកឡើងបណ្ដា​ទិសដៅ វិធានការណ៍ជំរុញកិច្ចការបរទេសលើគ្រប់ជ្រុងជ្រោយ 
និងបង្កើន​ការរួមសហការជិតស្និទ្ធជាមួយ​កងកម្លាំងនានាបំពេញកិច្ចការបរទេសក្នុង​រយះពេលខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ