កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី

កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី - ảnh 1
កិច្ចការបរទេសរួមចំណែកចូលក្នុងសមិទ្ធិផលធំធេងនៃបុព្វហេតុផ្លាស់ប្តូរថ្មី

          (VOV)_នេះគឺជាការអះអាងរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក 
Bui Thanh Son ក្នុងពេលឆ្លើយសម្ភាសន៍អ្នកយកព័ត៍មាន នៃទីភ្នាក់ងារសារ​ព័ត៍មាន
​វៀតណាម ក្នុងឱកាសចូលឆ្នាំថ្មី ២០១៦។ អនុរដ្ឋមន្ត្រីការបរទេស លោក ​Bui Thanh
 Son បានអោយដឹងថា៖នាបច្ចុប្បន្ន វៀតណាមមានទំនាក់ទំនងជាមួយ​​ស្ទើរតែគ្រប់
ប្រទេស​​លើពិភពលោក ដែលក្នុងនោះ បង្កើតទំនាក់ទំនងការទូតជាមួយប្រទេស
ចំនួន១៨៥ ក្នុងចំណោមប្រទេស ១៩៣ ជាសមាជិកអង្គ​ការសហប្រជាជាតិ។ វៀត
ណាមក៏បានចូលរួមអង្គការអន្តរជាតិ តំបន់ចំនួន៧០ ដើរតួនាទីជាសមាជិកសកម្ម 
ម្ជាស់ការ និងមានការទទួលខុសត្រូវ។ តួនាទីរបស់វៀតណាមត្រូវបានលើកកំពស់
លើឆាកអន្តរជាតិ តំបន់ ការផ្តល់មតិជាច្រើនរបស់វៀតណាមត្រូវបានអង្គការអន្តរ
ជាតិជាច្រើនស្វាគមន៍។ ពីមូលដ្ឋាននេះ ក្នុងរយៈពេលប៉ុនា្មនឆ្នាំថ្មីៗនេះ វៀតណាម
បានជំរុញទំនាក់ទំនងជាមួយបណ្ដាដៃគូ​កាន់តែមានភាព​ស៊ីជំរៅថែមទៀត។ វៀត
ណាមបានបង្កើតទំនាក់ទំនងដៃគូយុទ្ធ​សាស្ត្រជាមួយប្រទេសចំនួន១៥ លើពិភព
លោក និងជាដៃគូលើគ្រប់វិស័យជា​មួយ​ប្រទេសចំនួន១០លើពិភពលោក។

          តាមលោក Nguyen Thanh Son ថា៖ ក្នុងរយៈពេល៣០ឆ្នាំកន្លងទៅ ​ការងារកិច្ច
ការបរទេសបានរួមវិភាគទានលើគ្រប់វិស័យ ដើម្បីបំរើដល់ការងារកសាង ការពារ
ងអភិវឌ្ឍន៍ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ