កិច្ចការពារសន្តិសុខសង្គម​សម្រាប់ជនពិការក្នុង​អំឡុងពេល​និងក្រោយពី​ជំងឺរាតត្បាតកូវីដ ១៩

(VOVWORLD) - នេះគឺជាព្រឹត្តិការណ៍មួយ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ សហគមន៍វប្បធម៌សង្គមអាស៊ានដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
កិច្ចការពារសន្តិសុខសង្គម​សម្រាប់ជនពិការក្នុង​អំឡុងពេល​និងក្រោយពី​ជំងឺរាតត្បាតកូវីដ ១៩ - ảnh 1 វេទិកាជនពិការអាស៊ាន ២០២០ ដោយប្រធានបទ“ កិច្ចការពារសន្តិសុខសង្គមសម្រាប់ជនពិការក្នុងអំឡុងពេលនិងក្រោយពីជំងឺរាតត្បាតកូវីដ ១៩ (រូបថត៖ TTXVN)

នាព្រឹកថ្ងៃទី ១៨ ធ្នូ វេទិកាជនពិការអាស៊ាន ២០២០ ដោយប្រធានបទ“ កិច្ចការពារសន្តិសុខសង្គមសម្រាប់ជនពិការក្នុងអំឡុងពេលនិងក្រោយពីជំងឺរាតត្បាតកូវីដ ១៩ត្រូវបានប្រព្រឹត្តិទៅតាមរយៈប្រព័ន្ធវីដេអូ។ នេះគឺជាព្រឹត្តិការណ៍មួយ ស្ថិតនៅក្នុងក្របខ័ណ្ឌនៃសកម្មភាពឆ្នាំប្រធានអាស៊ាន ២០២០ របស់វៀតណាម ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់ សហគមន៍វប្បធម៌សង្គមអាស៊ានដើម្បីទប់ទល់នឹងការរីករាលដាលនៃជំងឺកូវីដ ១៩។ នៅក្នុងវេទិកានេះ អ្នកតំណាងបានចែករំលែកបទពិសោធន៍ និងពិភាក្សាអំពីវិធានការណ៍ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលនៃជំងឺកូវីដ ១៩ ចំពោះជនពិការ ក៏ដូចជាឯកភាពគ្នាជាមួយមតិយោបល់ គំនិតផ្ដូចផ្ដើម ដែលបានដាក់ចេញ សំដៅជួយសម្រួលដល់ជនពិការក្នុងជីវភាពរស់នៅប្រចាំថ្ងៃផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ