កិច្ចចរចានុយក្លេអ៊ែរអាមេរិក- ស.ប.ប.ក នៅតែមានឧបសគ្គជាច្រើន

(VOVWORLD) -ក្រុមអ្នកជំនាញបានចាត់ទុកថា នេះគឺជាសកម្មភាព "បង្ករឿងហេតុ ដែលមានកម្រិត" របស់ ស.ប.ប.ក សំដៅបញ្ជូនសារទៅកាន់ សហរដ្ឋអាមេរិក។

នាប៉ុន្មានថ្ងៃថ្មីនេះ សាធារណមតិបានផ្ដោតការយកចិត្តទុកដាក់ដល់ឧបទ្វីបកូរ៉េ ក្រោយពីព្យុងយ៉ាងបានប្រកាសអំពីការធ្វើតេស្តអាវុធនាំផ្លូវថ្មី ដែលត្រូវបានពណ៌នាជា "ព្រឹត្តិការណ៍ដ៏សំខាន់ក្នុងបុព្វហេតុបង្កើនកម្លាំងប្រយុទ្ធរបស់កងទ័ព ស.ប.ប.ក"។

ក្រុមអ្នកជំនាញបានចាត់ទុកថា នេះគឺជាសកម្មភាព "បង្ករឿងហេតុ ដែលមានកម្រិត" របស់ ស.ប.ប.ក សំដៅបញ្ជូនសារទៅកាន់ សហរដ្ឋអាមេរិក។ ដោយសារ នេះ គឺជាអាវុធរយៈចម្ងាយខ្លី ពោលគឺមិនមែនជាមីស៊ីលបាលីស្ទិចរយៈចម្ងាយឆ្ងាយ ដែលអាចគំរាមកំហែងដល់សហរដ្ឋអាមេរិកឡើយ។

លើសពីនេះទៅទៀត ការដែល ស.ប.ប.ក បាននិយាយថានេះគឺជាអាវុធយុទ្ធសាស្ត្រ បានសរឲ្យឃើញថាប្រទេសនេះកំពុងដើរផ្ទុយនឹងកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិច។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើតេស្តនេះបានបញ្ជូនសារដ៏ខ្លាំងក្លាមួយទៅកាន់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងថា ស.ប.ប.ក នឹងមិនធ្វើសម្បទាន ចំពោះរាល់បទដាក់ទណ្ឌកម្មរបស់ វ៉ាស៊ីនតោនឡើយ ព្រមទាំងរំលឹកថា ថ្នាក់ដឹកនាំ លោក Kim Jong-un មិនធ្លាប់សន្យាបញ្ឈប់ការធ្វើតេស្តអាវុធឡើយ។ លោកបានសន្យាថានឹងបញ្ឈប់អាវុធនុយក្លេអ៊ែរនិងមីស៊ីលបាលីស្ទិចអន្តរទ្វីប ដែលត្រូវបានចាត់ទុក ជាការគំរាមកំហែងចំពោះសហរដ្ឋអាមេរិកតែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ