កិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុមP5+1មិនសម្រេចបានលទ្ធផល

កិច្ចចរចាររវាងអ៊ីរ៉ង់និងក្រុមP5+1មិនសម្រេចបានលទ្ធផល - ảnh 1
រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif


(VOVworld)-ដោយមិនអើពើដល់កិច្ចចរចារដែលអូសបន្លាយថែម១ថ្ងៃឡើយកិច្ច
ចរចាររវាងអ៊ីរ៉ង់និងក្រុមP5+1 (រួមមានសមាជិកអចិន្រ្តៃយ៌ចំនួន៥ក្រុមប្រឹក្សាសន្តិ​
សុខអ.ស.ប គឺអង់គ្លេស អាមេរិក​ បារំាង រុស្ស៊ី ចិន និងអាល្លឺម៉ង) នៅ Geneva បានបញ្ចប់នាថ្ងៃទី៩វិច្ឆិការដោយពុំសម្រេចបានកិច្ចព្រមព្រៀងណា​មួយអំពីកម្មវិធី
នុយក្លេអ៊ែររបស់តេហ៉េរ៉ង់​។ ប៉ុន្តែភាគីទាំងពីរបានឯកភាពជួប គ្នាឡើងវិញនាថ្ងៃទី
២០វិច្ឆិកាខាងមុខ ដើម្បីដំណើរការរាល់កិច្ចចរចាថ្មី។ តាមរដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់
លោក Mohammad Javad Zarif ថា លោកគ្មានការខក​បំណងទេ ដោយសារកិច្ច
ចរចារនេះបានប្រព្រឹត្តទៅមានលក្ខណៈស្ថាបនា។ លោកក៏សម្តែងក្តីសង្ឃឹមថា ភាគីទាំងពីអាចទទួលបានកិច្ចព្រមព្រៀងក្នុងបណ្តា កិច្ចចរចានាពេលខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ