កិច្ចចរចារស្តីអំពីសន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ីនិងជប៉ុននឹងត្រូវបានបន្ត

(VOVWORLD) -  អ្នកនាំពាក្យវិមាន Kremlin ប្រទេសរុស្ស៊ី លោក Dmitry Peskov នាថ្ងៃទី ១៦ ខែកញ្ញា បានប្រកាសថា កិច្ចចរចារស្តីអំពីសន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ីនិងជប៉ុន នឹងត្រូវបានរក្សាបន្ត ហើយភាគីនិមួយៗនឹងត្រូវមានដែនកំណត់និងលក្ខណៈ សម្បត្តិ ដោយឡែករៀងៗខ្លួនសំរាប់ការទាក់ទង ក៏ប៉ុន្តែអំពីយុទ្ធសាស្ត្រ ថ្នាក់ដឹក នាំនៃប្រទេសទាំងពីរបានអះអាងផ្តោតទៅលើគោលបំណងសហប្រតិបបត្តិការដើម្បីឈានទៅចុះហត្ថលេខាលើសន្ធិសញ្ញាមួយផងដែរ។
កិច្ចចរចារស្តីអំពីសន្ធិសញ្ញាសន្តិភាពរវាងរុស្ស៊ីនិងជប៉ុននឹងត្រូវបានបន្ត - ảnh 1 នាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe (ខាងឆ្វេង) និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin (ខាងស្តាំ)

 ថ្លែងមតិនៅលើទូរទស្សន៍ Rossiya ១ លោក Peskov បានលើកច្បាស់ថា កិច្ចចរចារនានានៅតែរក្សា បន្តទៀត ហើយប្រការនេះបានបញ្ជាក់ថា ភាគីនិមួយៗសុទ្ធតែមានដែនកំណត់ដោយឡែករៀងៗខ្លួនដោយសារមានហេតុផលមួយចំនួន។ រីឯនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ក៏បានអះអាងអំពីគោលបំណងធ្វើសកម្មភាពដើម្បី សន្ធិសញ្ញា សន្តិភាពមួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ