កិច្ចចរចាស្ដីពីការបង្កើតរដ្ឋាភិបាលអស្លឺម៉ង់៖ អធិការបតី A. Merkel សន្យារួមសហការជាមួយ SPD - បារាំង

(VOVWORLD) -នាថ្ងៃទី ៤ មិនា អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានសន្យារួមសហការជាមួយគណបក្សសង្គមប្រជាធិបតេយ្យ (SPD) "ដើម្បីផលប្រយោជន៍របស់អាល្លឺម៉ង់ " បន្ទាប់ពីសមាជិកគណបក្សកណ្ដាលឆ្វេងនិយមនេះ នាថ្ងៃដដែល បានបោះឆ្នោតគាំទ្រសម្ព័ន្ធភាពក្នុងការបង្កើតរដ្ឋាភិបាលថ្មី ជាមួយ គណបក្សសម្ព័ន្ធប្រជាធិបតេយ្យ / សង្គមគ្រីស្ទសាសនា (CDU / CSU) របស់ លោកស្រី Merkel។ 
កិច្ចចរចាស្ដីពីការបង្កើតរដ្ឋាភិបាលអស្លឺម៉ង់៖ អធិការបតី A. Merkel សន្យារួមសហការជាមួយ SPD - បារាំង    - ảnh 1 អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel

ក្នុងសារមួយបង្ហោះតាមគណនី Twitter របស់គណបក្ស CDU នោះ លោកស្រី Merkel បានអបអរសាទរចំពោះ  SPD ដោយ "មានលទ្ធផលច្បាស់លាស់" ព្រមទាំងឲ្យដឹងថា៖ លោកស្រីទន្ទឹងរង់ចាំ "កិច្ចសហប្រតិបត្តិការច្រើនថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រទេសជាតិ" ។

ក្នុងថ្ងៃដដែល ថ្នាក់ដឹកនាំ SPD បានប្រកាសលទ្ធផលនៃការបោះឆ្នោត ដែលបង្ហាញថា៖ អត្រាសមាជិកនៃគណបក្សខ្លួន គាំទ្រការដាក់ឲ្យដំណើរការឡើងវិញនូវរដ្ឋាភិបាលសម្ព័ន្ធភាពចម្រុះថ្មី ជាមួយគណបក្សសម្ព័ន្ធភាព CDU / CSU គឺទទួលបាន ៦៦,0២ % ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោតជិត ៤៦៤ ពាន់នាក់។ ដោយសារកិច្ចព្រមព្រៀងសម្ព័ន្ធភាពទទួលបានការគាំទ្ររបស់សមាជិកគណបក្ស SPD ភាគច្រើននោះ ឧបសគ្គចុងក្រោយនៅក្នុងដំណើរការបង្កើតរដ្ឋាភិបាលថ្មីនៅអាល្លឺម៉ង់ត្រូវបានលុបចោល ហើយជួយឲ្យប្រទេសនេះរួចផុតពីភាពជាប់គាំងខាងនយោបាយ។ តាមនោះ លោកស្រី Angela Merkel នឹងបន្តកាន់មុខដំណែងជាអធិការបតីអាណត្តិទី ៤ ជាបន្តក្នុងរដ្ឋាភិបាលសម្ព័ន្ធភាពចម្រុះថ្មី។

តាមផែនការ លោកស្រី Merkel នឹងទទួលមុខដំណែងនៅក្នុងរដ្ឋសភាសហព័ន្ធនាថ្ងៃទី ១៤ មិនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ