កិច្ចប្រជុំកំពូលរុស្ស៊ី - អាមេរិកអាចជួយបង្កើតកិច្ចសន្ទនាមួយ

(VOVWORLD) -  មេដឹកនាំ  រុស្ស៊ីរូបនេះសង្ឃឹមថា កិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិកយ៉ាងហោចណាស់ នឹងជួយ សម្រួលដល់បណ្តាកិច្ចចរចាស្តីពីបញ្ហាសន្តិសុខ រួមទាំងការដាក់ពង្រាយប្រព័ន្ធយោធាទៀតផង។

កិច្ចប្រជុំកំពូលរុស្ស៊ី - អាមេរិកអាចជួយបង្កើតកិច្ចសន្ទនាមួយ - ảnh 1ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin (ឆ្វេង) និងសមភាគីអាមេរិករបស់លោកគឺលោក Joe Biden (ខាងស្តាំ) (រូបថត៖ AFP/TTXVN)

ទីភ្នាក់ងារសារព័ត៌មាន Interfax នៅថ្ងៃទី ១៣ ខែមិថុនាបានដកស្រង់សម្តីរបស់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោករំពឹងទុកលើជំនួបកំពូលជាមួយសមភាគីអាមេរិកលោក Joe Biden នៅថ្ងៃទី ១៦ ខែមិថុនា ដែលនឹងជួយបង្កើតកិច្ចសន្ទនាមួយ រវាងប្រទេសទាំងពីរនិងស្តារទំនាក់ទំនងផ្ទាល់ខ្លួនឡើងវិញ។ មេដឹកនាំរុស្ស៊ីរូបនេះសង្ឃឹមថា កិច្ចប្រជុំនាពេលខាងមុខជាមួយប្រធានាធិបតីអាមេរិកយ៉ាងហោចណាស់នឹងជួយសម្រួលដល់បណ្តាកិច្ចចរចាស្តីពីបញ្ហាសន្តិសុខ រួមទាំងការដាក់ពង្រាយប្រព័ន្ធយោធាទៀតផង។

តាមគម្រោង មេដឹកនាំទាំងពីររុស្ស៊ីនិងសហរដ្ឋអាមេរិក ត្រូវបានរំពឹងថា នឹងមានកិច្ចប្រជុំកំពូលមួយនៅទីក្រុងហ្សឺណែវ (ស្វ៊ីស) នៅថ្ងៃទី ១៦ ខែមិថុនា។ បញ្ហាស្នូលនៃកិច្ចប្រជុំនេះគឺផ្តោត លើយថាទស្សន៍ទំនាក់ទំនងទ្វេភាគី បញ្ហាស្ថេរភាពជាយុទ្ធសាស្ត្រ និងបញ្ហាជាសកលដែលរួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងវិធីដោះស្រាយជម្លោះនៅក្នុងតំបន់។ នេះនឹងជាជំនួបទល់មុខគ្នាលើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក Joe Biden ចូលកាន់តំណែងនៅខែមករាឆ្នាំ ២០២១ មក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ