កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុជាលើកដំបូងរបស់យុវជន

(VOVWORLD) - កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុរបស់យុវជនត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីស្នាក់ការរបស់អង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាថ្ងៃទី ២១ ខែកញ្ញា។
កិច្ចប្រជុំកំពូលស្តីពីអាកាសធាតុជាលើកដំបូងរបស់យុវជន - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ AFP/ TTXVN)

កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងក្នុងរយៈពេល ២ ថ្ងៃ មុនកិច្ចប្រជុំកំពូលស្តីពីការធ្វើសកម្មភាពដើម្បីអាកាសធាតុ ដែលត្រូវបានកោះប្រជុំដោយអគ្គលេខាធិការអ. ស. ប លោក Antonio Guterres ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍នេះ លោក Antonio Guterres បានអបអរសារទរចំពោះភាពសកម្មរបស់ជំនាន់យុវជនវ័យក្មេងក្នុងការអនុវត្តចលនាទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ហើយបើតាមលោកបានឲ្យដឹងថា កត្តានេះបានរួមចំណែកក្នុងការជំរុញសកម្មភាពការពារធម្មជាតិនៅលើសកលលោក។ លោក Antonio Guterres បានសម្តែងនូវក្តីសង្ឃឹមថាសកម្មជនវ័យក្មេងនឹងបន្តធ្វើប្រតិបត្តិការដូចសព្វថ្ងៃនេះ ដោយរួមចំណែកជាសំលេងខ្លាំងក្លាដល់ថ្នាក់ដឹកនាំនៃបណ្តាប្រទេសផងដែរ។ គួរបញ្ជាក់ថាការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ននេះគឺជាបញ្ហាដ៏ចាំបាច់ដែលទាមទារឲ្យមានការទទួលខុសត្រូវនិងមនសិការរបស់បុគ្គលម្នាក់ៗ ស្ថាប័ន សហគ្រាស អាជ្ញាធរមូលដ្ឋាន ដល់ ថ្នាក់ដឹកនាំនៃប្រទេសនានាលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ