កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ានឆ្នាំ​ ២០២២

(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា នៅទីក្រុងហាណូយ សហព័ន្ធពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំកិច្ចប្រជុំកំពូលសហគ្រិនស្ត្រីឆ្នាំ ២០២២ ក្រោមប្រធានបទ "រួមគ្នាធ្វើ - រួមគ្នារីកចម្រើនក្នុងស្ថានភាពថ្មី"។
កិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ានឆ្នាំ​ ២០២២ - ảnh 1អនុប្រធានរដ្ លោកស្រីឋ Vo Thi Anh Xuan ថ្លែងមតិក្នុងកិច្ចប្រជុំកំពូលសហគ្រិនស្ត្រីអាស៊ានឆ្នាំ ២០២២ (រូបថត៖ Van Diep/TTXVN)

នេះគឺជាឱកាសសម្រាប់វាគ្មិននិងសហគ្រិនជាស្ត្រី ពិភាក្សាគ្នាដើម្បីស្វែងរកដំណោះស្រាយសមស្របសម្រាប់សហគ្រាស ជាពិសេសសហគ្រាសដោយស្ត្រីធ្វើជាម្ចាស់។ ថ្លែងមតិនៅវេទិកានេះ អនុប្រធានរដ្ឋវៀតណាមលោកស្រី Vo Thi Anh Xuan បានលើកច្បាស់ថា៖ “នៅក្នុងសន្និសីទលើកនេះ បណ្ដាអ្នកជំនាញសេដ្ឋកិច្ច អ្នកតាក់តែងគោលនយោបាយ សហគ្រិនស្ត្រីនៃបណ្ដាប្រទេសអាស៊ានបានរួមគ្នាពិភាក្សាលើខ្លឹមសារជាក់ស្ដែងចំនួន៣។ តាមនោះ នាំចេញគំនិតផ្ដួចផ្ដើម និងសំណើរដ៏មានតម្លៃជាច្រើន មិនត្រឹមតែសម្រាប់សហគ្រាសដោយស្ត្រីធ្វើជាម្ចាស់ប៉ុណ្ណោះទេ ថែមទាំងចំពោះរដ្ឋាភិបាលនិងអង្គការនានា ជួយឧបត្ថម្ភ ជំរុញពាណិជ្ជកម្មបណ្ដាញសហគ្រិនស្រ្តីក្នុងស្រុក និងតំបន់ សំដៅបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រិនស្ត្រី សហគ្រាសដោយស្ត្រីធ្វើជាម្ចាស់ អាចម្ចាស់ការទាក់ទងនឹងប្រភពធនធានអភិវឌ្ឍន៍ទៀតផង; ឆ្លៀតយកឱកាសពីបដិវត្តន៍ឧស្សាហកម្មទី៤ ;បង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការដើម្បីរួមគ្នាជំនះពុះពារលើការលំបាកសាកល្បង ស្ដារឡើងវិញសកម្មភាពផលិតកម្ម អាជីវកម្ម ដើម្បីសហគមន៍អាស៊ានអភិវឌ្ឍន៍ប្រកបដោយចីរភាព”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ឋានៈរបស់ស្ត្រីនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកើនឡើងគួរឱ្យកត់សម្គាល់ តាមរយៈការពង្រឹងកិច្ចសហប្រតិបត្តិការលើសមភាពយេនឌ័រ និងការផ្តល់សិទ្ធិដល់ស្ត្រី ជំរុញឱ្យស្ត្រីចូលរួមក្នុងសកម្មភាពអាជីវកម្ម និងអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈ និងបង្កើតបរិយាកាសអំណោយផលសម្រាប់សហគ្រាសដែលស្ត្រីធ្វើជាម្ចាស់។ នៅវៀតណាម ក្នុងវិស័យសេដ្ឋកិច្ច អត្រាស្ត្រីចូលរួមទីផ្សារពលកម្មជានិច្ចកាលសម្រេចបានពី ៤៧% - ៤៨% ឡើងទៅ។ នៅក្នុងសន្និសីទ VCCI បានប្តេជ្ញាគាំទ្រនិងរួមដំណើរក្នុងការជំរុញគំនិតផ្តួចផ្តើមនិងពង្រឹងសកម្មភាពជួយឧបត្ថម្ភសហគ្រាសដោយស្ត្រីធ្វើជាម្ចាស់ បង្កើតបរិយាកាសអាជីវកម្មងាយស្រួលសម្រាប់សហគ្រាសនិងសហគ្រិនស្ត្រីអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ